ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា បើទោះបីជា បងប្អូនស្ថិតនៅក្នុងនិន្នាការ នយោបាយជាអ្នកប្រឆាំង នឹងគណបក្សប្រជាជនកម្ពុជា ក៏ដោយ តែកុំជឿលង់តាមគំនិតអគតិ ដែលញុះញង់បងប្អូន ឲ្យរើសអើងវ៉ាក់សាំង ហើយមិនព្រមទទួល យកការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ១៩នោះទេ ។
នេះបើយោងតាមរយៈហ្វេសប៊ុកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលបានដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំបន្ទាន់ របស់គណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺកូវីត១៩ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ។
លោក វ៉ី សំណាង បញ្ជាក់ថា នេះគឺជាខ្លឹមសារចេញពីក្រអៅបេះដូង នៃអ្នកដឹកនាំខ្មែរ ដ៏កំពូលរបស់យើង នាពេលបច្ចុប្បន្ន៕