ព័ត៌មានជាតិ

មូលនិធិសន្ដិភាព អភិវឌ្ឍន៍ចិន ៖ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ដើរតួនាទីសំខាន់ ជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន

ភ្នំពេញ ៖ លោក Wang Hau អគ្គលេខធិការរង នៃមូលនិធិសន្តិភាពអភិវឌ្ឍន៍ចិន បានចាត់ទុក ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់បំផុត សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន និងប្រទេសឡានឆាងមេគង្គ ។

ក្នុងសិក្ខាសាលាកម្រិតខ្ពស់ ប្រព័ន្ធផ្សព្វផ្សាយប្រទេសមេគង្គ-ឡានឆាង (កម្ពុជា) នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក Wang Hau បានថ្លែងថា «ប្រព័ន្ធផ្សព្វផ្សាយ គឺជាស្ពានសម្រាប់ការពង្រីក ការយល់ដឹងពីគ្នា និងពង្រឹងមេត្រីភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា។ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា បានដើរតួនាទីសំខាន់បំផុត សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន និងប្រទេសឡានឆាងមេគង្គ»។

លោកសង្ឃឹមថា មិត្តជាអ្នកសារព័ត៌មានអាចធ្វើជាអ្នកផ្សព្វផ្សាយដ៏ល្អ នូវលើកិច្ចសហប្រតិបត្តិការទន្លេងឡានឆាង និងធ្វើជាអ្នកចូលរួម និងអ្នកប្រឹក្សាលើកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង។

នាឱកាសនោះ លោក Wang Hau ក៏បានលើកឡើងថា ក្នុងសិក្ខាសាលាកម្រិតខ្ពស់ ប្រព័ន្ធផ្សព្វផ្សាយ ប្រទេសមេគង្គ-ឡានឆាង (កម្ពុជា) នាពេលនេះ មានគោលដៅ ដើម្បីធ្វើការពិភាក្សាពីគ្នា ទៅវិញ ទៅមក និងចែករំលែកបទពិសោធន៍ នូវការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំង កាត់បន្ថយភាពក្រីក្ររវាង ចិន និងកម្ពុជា៕

To Top