ព័ត៌មានជាតិ

គណៈរដ្ឋមន្រ្តី អនុម័តសេចក្តីព្រាងច្បាប់ ការទូទាត់ថវិកា ទូទៅ របស់រដ្ឋឆ្នាំ២០២០

ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ ស្ដីពី ការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ត្រូវបានសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា អនុម័តយល់ព្រមហើយ នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃ២២ តុលា ។

សេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់ រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ គឺជាការឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការអនុវត្តច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង ដោយគោរពទាំងស្រុង ទាំងកាលវសាន ទាំងខ្លឹមសារតាមមាត្រា៧៨ នៃច្បាប់ ស្ដីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដោយផ្អែកលើការបូកសរុបទិន្នន័យចំណូល និងចំណាយថវិកា ដែលត្រូវបានកត់ត្រាដោយគណនេយ្យករសាធារណៈ និងការផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃទិន្នន័យទាំងនេះ ជាមួយអាណាប័កពាក់ព័ន្ធទាំងថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ។

ជាលទ្ធផល សេចក្ដីព្រាងច្បាប់នេះ បង្ហាញពីការសម្រេច បាននូវសមិទ្ធផលការងារសំខាន់ៗក្នុងដការអនុវត្តនយោបាយ និងវិធានការពាក់ព័ន្ធនានា របស់រាជរដ្ឋាភិបាល ៕

To Top