ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា កម្ពុជានឹងពិនិត្យលទ្ធភាព ក្នុងការអនុវត្តគោលការណ៍បដិការ ចំពោះការធ្វើចត្តាឡីស័ករបស់ ប្រជាពលរដ្ឋនិងទេសចរ ដែលធ្វើដំណើរឆ្លងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
សេចក្ដីប្រកាសបន្តថា «ករណីបើអ្នកដំណើរពីព្រះរាជាណាចក្រកម្ពុជា ទៅព្រះរាជាណាចក្រថៃ មិនតម្រូវឱ្យធ្វើចត្តាឡីស័ក នោះអ្នកដំណើរពីព្រះរាជាណាចក្រថៃ មកព្រះរាជាណាចក្រកម្ពុជា ក៏មិនតម្រូវឱ្យធ្វើចត្តាឡីស័កដែរ»។
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
