ព័ត៌មានជាតិ

មកដល់កម្ពុជាហើយ ស្មាតហ្វូនកំពូល Xiaomi 11T និង Xiaomi 11 LITE 5G NE

គួរអោយភ្ញាក់ផ្អើល! យប់នេះ Xiaomi ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោក  បានបើកបង្ហាញវត្តមាន Xiaomi 11T ស្មាតហ្វូនលំដាប់ Flagship ចុងឆ្នាំ២០២១ និង Xiaomi 11 LITE 5G NE ព្រមទាំង ផលិតផលឆ្លាតវៃ ៣ ទៀតគឺ Xiaomi Pad 5, Mi Electric Scooter 3 និង Redmi Buds 3 យ៉ាងពិសេស។

ព្រឹត្តិការណ៍នេះ បានរៀបចំឡើង នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដោយមានការចូលរួម ពីបុគ្គលល្បីៗក្នុងវិស័យបច្ចេកវិទ្យា តារាបបង្ហាញម៉ូតដ៏ស្រស់ស្អាត ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Xiaomi និងអ្នកសារព័ត៌មានផងដែរ ហើយធ្វើការផ្សាយផ្ទាល់ នៅតាមហ្វេសបុកផេក Xiaomi Cambodia។

ក្នុងកម្មវិធីនោះបានបង្ហាញថា Xiaomi 11T គឺជាម៉ូឌែលលំដាប់ Flagship នៅចុងឆ្នាំ ២០២១ មានរូបរាងទាន់សម័យ ប្រើប្រាស់បន្ទះឈីប MediaTek Dimensity 1200 មានប្រសិទ្ធភាព ថាមពលល្បឿន 3.0GHz CPU ត្រូវបានគេចាត់ទុកថា ជាបន្ទះឈីបដែលមានលឿនបំផុត លើពិភពលោក។ សម្រាប់ប្រព័ន្ធកាមេរ៉ាដែលតំឡើង នៅលើម៉ូដែល Xiaomi 11T គឺមានចំនួន 3 គ្រាប់ប្រើប្រាស់នូវសែនស័រគោលទំហំ 108MP (f/1.8) ប្រើប្រាស់មុខងារ 9-in-1 binning ជាមួយសែនស័រ Ultra-wide 120 ដឺក្រេទំហំ 8MP (f/2.2) និងសែនស័រ Telephoto/Macro ទំហំ 5MP (f/2.4)។

ចំនែកកាមេរ៉ា សែលហ្វី វិញ គឺមានទំហំ 16MP ជាលែនទំលុះថ្ងាសអេក្រង់ អ្វីដែលកាន់តែអស្ចារ្យគេវាមានភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មីដំបូងគេគឺ Audio Zoom ដែលអាចបង្កើនការស្រូបសម្លេងអោយលឺជាងមុនស្របពេលដែលយើង Zoom រូបភាពវីដេអូ ក្នុងកាមេរ៉ាទៀតផង។ ម្យ៉ាងវិញទៀត ដូចដែលយើងដឹងហើយថា កាលពីម៉ូឌែល Mi 10T Series ក្រុមហ៊ុន Xiaomi បំពាក់ប្រភេទអេក្រង់ LCD ប៉ុណ្ណោះ ប៉ុន្តែចំពោះ Xiaomi 11T ស្មាតហ្វូនជំនាន់ថ្មីនេះបំពាក់មក ជាមួយអេក្រង់ប្រភេទ Flat AMOLED Display ទំហំ 6.67 អ៊ីញកម្រិត 120Hz ជាមួយ touch sampling rate 240Hz និងគាំទ្រកម្រិតបង្ហាញ FHD+ លើខ្នាត aspect ratio 20:9 ដូចគ្នា មានការផ្តល់ពណ៌ច្រើនជាង ១កោដិពណ៌ឯណោះ ដែលធ្វើអោយអ្នកប្រើប្រាស់ ទទួលបានពណ៌ស្អាតច្បាស់ត្រជាក់ភ្នែក។

Xiaomi 11T ក៏បំពាក់បច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP53 ផងដែរ។ ម៉ូដែល Xiaomi 11T មានថ្មទំហំ 5,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 67W ដែលមានលទ្ធភាពអាចសាកបំពេញថាមពលថ្មពេញ 100% ប្រើពេលតែ 36 នាទី។ ស្មាតហ្វូនជំនាន់ថ្មីនេះមានរ៉េមទំហំ 8GB ជាមួយម៉េមូរីផ្ទុកក្នុងម៉ាស៊ីនទំហំចាប់ពី 128GB ដល់ 256GB ជាប្រភេទ UFS3.1 ដែលមានជម្រើសតម្លៃ 469$ (8GB+128GB) និង 499$ (8GB+256GB)។ 

សម្រាប់ម៉ូឌែលនេះ ក៏មានការធានាពីក្រុមហ៊ុនរយៈពេល២ឆ្នាំ រួមទាំងផ្តល់ជូន ការប្តូរអេក្រង់ ជូនចំនួនមួយដងក្នុងរយៈពេល ៦ខែគិតចាប់ពីថ្ងៃទិញទៅក្នុងករណីមានការខូចឬបែក។

ក្រឡេកមកមើលស្មាតហ្វូន Xiaomi 11 LITE 5G NE វិញនៅក្នុងកម្មវិធី ក្រុមហ៊ុន Xiaomi បានបង្ហាញពីលក្ខណៈដ៏ពិសេសនរបស់វាគឺរូបរាងដែលរចនាមកយ៉ាងទាន់ជាសម័យជាមួយនឹងជម្រើសពណ៌ជាច្រើនដែលផ្តល់អារម្មណ៌បែបហ្វេសសិន សក្តិសមសម្រាប់អ្នកចូលចិត្តថតរូប ព្រមទាំងអាចកាន់បង្ហាញនៅគ្រប់ទីកន្លែង ដោយភាពជឿជាក់ គួរបញ្ជាក់ផងដែរថាវាមានកម្រាស់ស្តើងត្រឹមតែ 6.81mm ព្រមទាំងទម្ងន់ 158g តែប៉ុណ្ណោះ និងមានអេក្រង់ទំហំ 6.55 អ៊ីងដែលជាប្រភេទកញ្ចក់ AMOLED screen មានសមត្ថភាពក្នុងការបង្ហាញរូបភាពនៅក្នុងកម្រិត Full HD+ ជាមួយនឹងល្បឿន 90Hz refresh rate។ 

វាក៏បំពាក់នូវកាមេរ៉ាក្រោយ ចំនួនបីគ្រាប់ គឺមានទំហំ 64-megapixel (main) ទំហំ 8-megapixel (ultrawide) និងទំហំ 5-megapixel (telemacro)។ យ៉ាងណាក្តីកាលពីដើមឆ្នាំ ក្រុមហ៊ុន Xiaomi ក៏បានបញ្ចេញម៉ូឌែល Xiaomi 11 LITE ម្តងរួចមកហើយតែលើកនេះគឺជាប្រភេទ New Edition ដែលមានការទ្រទ្រង់នូវ 5G Bands 12។ ចំពោះតម្លៃគឺពិតជាសមរម្យ ដែលមាន២ជម្រើស 369$ (8GB+128GB) និង 399$ (8GB+256GB)។

អ្វីដែលរឹតតែពិសេស Xiaomi ក៏បានដាក់បង្ហាញ ផលិតផលឆ្លាតវៃ ៣ ទៀតគឺ Xiaomi Pad 5, Mi Electric Scooter 3 និងRedmi Buds 3 ដែលសុទ្ធតែជាផលិតផល ដ៏កំពុងពេញនិយម និងមានការគាំទ្រខ្ពស់នៅទូទាំងពិភពលោកផងដែរ។

អតិថិជនអាចស្វែងរក ជាវទូរសព្ទ័ស៊េរីថ្មី Xiaomi 11T និង Xiaomi 11 Lite 5G NE នៅតាមបណ្តារ Xiaomi Authorized Stores និង ហាងលក់ទូរស័ព្ទនានានៅប្រទេសកម្ពុជា៕

To Top