ព័ត៌មានជាតិ

៩ខែ កម្ពុជា ប្រមូលចំណូលបានជាង១៥ពាន់ប៊ីលានរៀល ស្មើ៧៥% (Video)

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ការប្រមូលចំណូលចរន្ត សម្រេចបាន៧៥% ធៀបនឹងច្បាប់ (ទំហំ ១៥៨៩៥ ប៊ីលានរៀលច្រើនជាងការប្រមូលចំណូលនៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលសម្រេចបានត្រឹម ៦៣%ធៀបនឹងច្បាប់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ពីលទ្ធផលកិច្ចប្រជុំគណៈកម្មការកទម្រង់ការហិរញ្ញវត្ថុសាធារណៈ ស្តីពីការវឌ្ឍនភាពអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣បូក២ ត្រីមាសទី៣ ឆ្នាំ២០២១ បានឲ្យដឹងថា តាមរយៈរបាយការណ៍ វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ បូក២ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២១ បានបង្ហាញថា ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជារួមមានវឌ្ឍនភាពល្អ ប្រសើរគួរកត់សម្គាល់ បើទោះបីជាសកម្មភាពខ្លះ ត្រូវបានខកខានអនុវត្តដោយសារការរាតត្បាតជំងឺកូវី៨-១៩ ក៏ដោយ ។

ប្រភពដដែលបញ្ជាក់ថា «ជាក់ស្តែង ក្នុងរយៈពេល ៩ ខែ នៅឆ្នាំ ២០២១ការប្រមូលចំណូលចរន្ត សម្រេចបាន ៧៥% ធៀបនឹងច្បាប់ (ទំហំ ១៥៨៩៥ ប៊ីលានរៀលច្រើនជាងការប្រមូលចំណូលនៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ដែលសម្រេច បានត្រឹម ៦៣%ធៀបនឹងច្បាប់» ។

ក្រសួងបញ្ជាក់ថា ដោយឡែក គិតត្រឹមត្រីមាស៣នេះ ទោះបីជាការអនុវត្តចំណាយថវិកាជាតិមានការ យឺតជាងផែនការបន្តិចក្តី តែការអនុវត្តរួមមានការកើនឡើងពី៥៧% ធៀបនឹងច្បាប់ (ទំហំ ២៧ ២៨៥ប៊ីលានរៀល) នៅឆ្នាំ២០២០ ដល់៦១% ធៀបនឹងច្បាប់(ទំហំ ២៧ ៤២៥ ប៊ីលានរៀល នៅឆ្នាំ២០២១ ៕

To Top