ព័ត៌មានជាតិ

Breaking News៖ សម្តេចក្រុមព្រះ សោយទីវង្គត នៅប្រទេសបារាំង

ភ្នំពេញ៖ យោងតាមប្រភពពីមន្ត្រីនៃគណបក្ស ហ៊្វុនស៊ិនប៉ិច បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឲ្យដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងសោយទីវង្គត នាប្រទេសបារាំង ។

សម្តេចក្រុមព្រះ ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋមនិងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីទី១ ពីឆ្នាំ១៩៩៣ដល់១៩៩៧ ខណៈសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី២ កាលពី បោះឆ្នោតអាណត្តិទី១ ក្នុងពេលអ៊ុនតាក់ជាអ្នករៀបចំឲ្យមានការបោះឆ្នោត៕

To Top