ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បាននិងកំពុងធ្វើដំណើរ ទៅកាន់ខេត្តព្រះសីហនុ ដើម្បីសម្ភោធ ដាក់ឲ្យប្រើប្រាស់សមិទ្ធិផលជាច្រើន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ។

តាមរយៈ គេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ធ្នូ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ថ្ងៃនេះសម្ដេចពិសាបាយថ្ងៃត្រង់ នៅការិយាល័យការងារ នៅវិមានសន្តិភាព ។ មូលហេតុដោយជាប់រវល់ការងារមិនអាច ត្រឡប់ទៅផ្ទះវិញបាន ជួបប្រជុំជាមួយ នាយករដ្ឋមន្ត្រីជប៉ុន តាមវីដេអូ បន្ទាប់មកជួបរដ្ឋមន្ត្រីក្រសួងការបរទេស ឥណ្ឌូនេស៊ី ដោយផ្ទាល់ និងបន្តទៅទៀត គឺចេញដំណើរ តាមរថយន្តទៅខេត្តព្រះសីហនុ។

សម្ដេចតេជោ បានបញ្ជាក់ថា «ពេលនេះកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីសម្ភោធដាក់ឲ្យប្រើប្រាស់ សមិទ្ធិផលជាច្រើន ដែលយើងបានកសាងឡើង» ។

សម្ដេចតេជោ បន្ថែមថា ដូចនេះមានតែបាយ នៅកន្លែងធ្វើការចំណេញពេលជាង ។ សម្ដេចបញ្ជាក់ ថា ដឹកនាំប្រទេសគឺ រវល់បែបនេះហើយ ពេលខ្លះ រកពេលទទួលទានបាយមិនបានផង ៕
