ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក ប៉ាទ្រីក មើហ្វី (Partrick Murphy) ដែលកំពុងទស្សនកិច្ចនៅខេត្តសៀមរាប បានឱ្យដឹងនៅមុននេះបន្តិចថា កូវីដ បានជះឥទ្ធិពលសេដ្ឋកិច្ចមិនសមាមាត្រលើខេត្តសៀមរាប និងសេដ្ឋកិច្ចដែលផ្អែកលើវិស័យទេសចរណ៍។
តាមរយៈបណ្តាញសង្គមធ្វីតធឺ លោកទូត បានឱ្យដឹងថា “ខ្ញុំបានពិគ្រោះ ជាមួយប្រតិបត្តិករដែលបំរើការលើវិស័យនេះ អស់រយៈពេលដ៏យូរមកនោះ អំពីលក្ខខណ្ឌក្នុងស្រុក លទ្ធភាពនៃការបើកដំណើរការឡើងវិញ និងរបៀបដែលជំនួយរបស់សហរដ្ឋអាមេរិក អាចជួយស្តារសេដ្ឋកិច្ចកម្ពុជា ឡើងវិញ”។
ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាបនេះ ត្រូវបានគេកត់សម្គាល់ មិនមែនទើបតែចាប់ផ្តើម នៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ រាតត្បាតនៅឆ្នាំ២០២០ និង២០២១នោះទេ ប៉ុន្តែវាចាប់ផ្តើមតាំងពីឆ្នាំ២០១៨ មកម្ល៉េះ គ្រាដែលខេត្តព្រះសីហនុ ទាក់ទាញបាននូវភ្ញៀវទេសចរ និងវិយោគិនបរទេស យ៉ាងភ្លូកទឹកភ្លូកដីមកនោះ៕