ព័ត៌មានជាតិ

សម្ដេចតេជោ លើកពីលោក រស់ ចន្ត្រាបុត្រ អ្នកស្រាវជ្រាវ សរសេរប្រវត្តិសាស្ដ្រខ្មែរ រឿងស្ដេចកន (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងពី លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ និងជាសាស្ដ្រាចារ្យ វិទ្យាសាស្ដ្រនយោបាយ ដែលជាអ្នកស្រាវជ្រាវ សរសេររឿងប្រវត្តិសាស្ដ្រខ្មែរ ទាក់ទងរឿង ស្ដេចកន ។

ក្នុងពិធីចុះត្រួតពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោមានប្រសាសន៍ថា សម្ដេចចូលចិត្តអ្នកស្រាវជ្រាវ ទាក់ទងទៅនឹងប្រវត្តសាស្ដ្រខ្មែរ ដើម្បីចង់យល់ ចង់ដឹង និងចង់សិក្សា។

សម្ដេចតេជោបានថ្លែងថា «ខ្ញុំមានទីប្រឹក្សាម្នាក់ គឺបណ្ឌិតសាស្ដ្រាចារ្យ រស់ ចន្ត្រាបុត្រ ដែលគាត់ស្រាវជ្រាវ​ ច្រើនណាស់ ហើយគាត់សរសេររឿងទាក់ទង ប្រវត្តិទំនាក់ទំនង ស្ដេចកន ហើយក្នុងហ្នឹងដកស្រង់ចេញពីមហាបុរសខ្មែរ ហើយដំណើររឿងតាំងពី ព្រះបាទពញាយ៉ាត ឆ្នាំ១៤៧០ តមក ហើយមកដល់ក្រោយនេះ»។

សម្ដេចតេជោបន្ដថា តាមការសិក្សាកម្ពុជា បានធ្វើបដិវត្តន៍ប្រជាធិបតេយ្យមុនប្រទេសនានាលើពិភពលោក។ សម្ដេចថា បដិវត្តន៍ប្រជាធិបតេយ្យ នៅប្រទេសបារាំង នៅក្រោយកម្ពុជា បន្ទាប់មកទៀតទើបមានប្រទេសដទៃ។

សម្ដេចតេជោ បន្ថែមថា មូលហេតុអ្វី? បានជាសម្ដេច អះអាងបែបនេះ លួងព្រះស្ដេចកន ចាប់ផ្ដើមធ្វើបដិវត្តន៍ប្រជាធិបតេយ្យមុនគេ។ សម្ដេច ណែនាំឲ្យប្រជាពលរដ្ឋ មើលសៀវភៅ មហាបុរសខ្មែរ ដែលមានប្រវត្តិសាស្ដ្រច្រើនសម្រាប់សិក្សា និងស្រាវជ្រាវ ៕

To Top