ភ្នំពេញ ៖ ក្នុងករណីបាក់អគារនៅព្រះសីហនុកាលពីប៉ុន្មានឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានរំលឹកថា ក្នុងពេលនោះគឺមានសំឡេងរបស់មនុស្សហៅឲ្យជួយគឺបន្លឺឡើងក្នុងត្រចៀកសម្តេចតែម្តង ។ ករណីនេះសម្តេចថា ដូចមានវិញ្ញាណទី៣ឲ្យសម្តេចបានលឺ។ ក្នុងពេលលឺគេហៅឲ្យជួយនោះសម្តេចថា គឺសម្តេចនៅគេហដ្ឋានរបស់សម្តេចនៅភ្នំពេញទេ។ ដោយមិនអស់ចិត្តសម្តេចក៏បានសម្រេចធ្វើដំណើរទៅខេត្តព្រះសីហនុ ដើម្បីចុះទៅបញ្ជាករណីអ្នកបាត់ខ្លួន។ ក្នុងពេលនោះសម្តេចបានចង្អុលកន្លែងមួយនៃអគារបាក់រលំ ក៏បានរកឃើញមនុស្ស២នាក់ នៅរស់រានមានជីវិត ។ នេះជាប្រសាសន៍សម្តេចតេជោក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មីដែលនៅទីតាំងចាស់ នឹងបើកការដ្ឋានសាងសង់អគារថ្មីនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ដោយចំណាយថវិកា ប្រមាណជា ៦០លានដុល្លារ។ ក្នុងពិធីសម្ពោធទីស្តីការ នៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាថ្ងៃទី៨ ខែវិច្ឆិកា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី មកបំពេញទស្សនកិច្ចនៅកម្ពុជាគឺក្នុងគោលបំណងពន្យល់កម្ពុជាពីយុទ្ធសាស្រ្តភាពជាដៃគូសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក(AUKUS)។ សូមបញ្ជាក់ថា ប្រទេសអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១ បានប្រកាសពីភាពជាដៃគូសន្តិសុខ...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា មានមនុស្សមួយចំនួនដែលកំពុងរស់នៅបរទេសបានលើកឡើងថា រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីមកខ្មែរដើម្បីគៀបសង្កត់ខ្មែរ ។
ភ្នំពេញៈ ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារចុះជួយសាសនិក ឥស្លាមខេត្តព្រះសីហនុ ដឹកនាំដោយ លោក សេន ណាស៊ី ជាប្រធានក្រុមការងារ លោក សុះ ហ្វាស៊ី អនុប្រធាន លោក ពាស់មុស្លិម អនុប្រធាន បានចុះសំណេះសំណាល និង ពង្រឹងការងារគ្រប់គ្រង និងពង្រីកសមាជិក...
ភ្នំពេញ ៖ ពិធីករ ពិធីការិនីប៉ុស្តិ៍បាយ័ន The Car Salon និងភោជនីយដ្ឋាន Hokkaido Japanese BBQ បាននាំនូវសម្ភារៈសិក្សា មកចែកជូនដល់សិស្ស អង្គការផ្កាយសមុទ្រ កាលពីថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា នៅអង្គការផ្កាយសមុទ្រ ស្ទឹងមានជ័យ ។ កម្មវិធីនេះមានការចូលរួមរបស់ លោក...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ២០២១ នេះបានមូលមតិ គ្នាដង្ហែកឋិនទានសាមគ្គី ចូលវត្តខេមវ័ន ហៅវត្តបឹងស្នាយ ស្ថិតក្នុងសង្កាត់សំបូរមាស ក្រុងកំពង់ចាម និងបាននាំបច្ច័យប្រគេនព្រះសង្ឃចំនួន ៣វត្ត ទៀតក្នុងក្រុងកំពង់ចាមផងដែរ ។ នាយករដ្ឋបាលខេត្តកំពង់ចាម លោក ឃន ប្រុស បានឲ្យដឹងថា កឋិនសាមគ្គី...
ភ្នំពេញ៖ ដូចការគ្រោងទុក លោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ដ្រីកិច្ចការនារីអូស្ត្រាលីបានអញ្ជើញមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។មុនការអញ្ជេីញមកដល់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខរិះគន់ចំៗ ចំពោះការសន្យាផ្ដល់ជំនួយវ៉ាក់សាំង ពីសំណាក់រដ្ឋាភិបាល អូស្រ្តាលី តែមិនបានកំណត់ពេលវេលាជាក់លាក់ណាមួយ។ សូមរំលឹកថា ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់ក្មេងអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារអាយុ៥ឆ្នាំ កាលពី ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រសិនបើអូស្រ្តាលី ត្រៀមបញ្ជួនវ៉ាក់សាំងកូវីដ១៩ «វ៉ាយសឺរ» ២ ៣០០ ០០០ដូសជាមួយនឹងប្រពន្ធម៉ាស៊ីនត្រជាក់! តែបញ្ហានឹងគួរត្រូវបានបញ្ជាក់ មកឬមិនមកឬនៅត្រឹមការសន្យា បើមិនអញ្ចឹងទេ សូមឯកឧត្តម វង្ស សីវិសុទ្ធ ទាក់ទងជាមួយ COVAC ដាក់៣លានដូសទៀតមក»។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកស្រី ម៉ារីស ផេន នឹងអញ្ជើញចូលជួប សម្តែងការគួរសម ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។ លោកស្រី ម៉ារីស ផេន នឹងមានជំនួបទ្វេភាគី ជាមួយលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើ កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម រួមទាំងការធ្វើជា ប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា ផងដែរ។ ក្នុងឱកាសស្នាក់នៅ រាជធានីភ្នំពេញ លោកស្រី ម៉ារីស ផេន នឹងអញ្ជើញទៅទស្សនាអង្គការ កម្ពុជា ដើម្បីជួយស្ដ្រីមានវិបត្តិ ដែលនឹងទទួលស្វាគមន៍ ដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី។ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី ម៉ារីស ផេន មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវ ការបេ្តជ្ញាចិត្តរបស់អូស្ដ្រាលី ក្នុងការធ្វើការកាន់តែជិតស្និទ្ធ ជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនង ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីដើម្បីផលប្រយោជន៍ ទៅវិញទៅមក នៃប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ ត្រូវបានអ្នកវិភាគលើកឡើងថា ទំនងជាជំរុញឱ្យរដ្ឋាភិបាលកម្ពុជា គាំទ្រនូវអ្វីដែរជា ភាពជាដៃគូសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ( AUKUS) ដែលជាគំនិតផ្ដួចផ្ដើមដោយប្រទេសអ្នកមានទាំងបី (អូស្ត្រាលី អង់គ្លេស សហរដ្ឋអាមេរិក) ក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រឆាំងនឹងឥទ្ធិពលចិន។ ក្នុងនោះ អង់គ្លេស និងសហរដ្ឋអាមេរិក នឹងចែករំលែកបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរ ដែលមានភាពរស៊ើបខ្លាំង ជាមួយអូស្ត្រាលី៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងនូវការអបអរសាទរខួបទី១៨ ឆ្នាំ នៃ “របាំព្រះរាជទ្រព្យ” ដែលត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ (០៧ វិច្ឆិកា ឆ្នាំ២០០៣ -០៧ វិច្ឆិកា ឆ្នាំ២០២១) នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ តាមរយៈគេហទំព័រហ្វេសប៊ុក...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ស្ថិត ក្នុង បរិបទ កូវីដ ១៩ ការផលិតគ្រឿងញៀន របស់ក្រុមឧក្រិដ្ឋជន នៅបន្តមានសកម្មភាព ខ្លាំងក្លា រួមទាំងវិធីសាស្រ្តលួចលាក់ធ្វើសកម្មភាពកាន់តែមានភាពប្រែប្រួល និងស្មុគស្មាញឡើង។ ការឱ្យដឹងបែបនេះធ្វើឡើង ក្នុងជំនួបពិភាក្សា រវាង នាយឧត្តមសេនីយ៍...