ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៨នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន៨២នាក់ និងស្លាប់ចំនួន៥នាក់ ដោយមិនបានចាក់វ៉ាក់សាំង៣នាក់ ។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៦៨នាក់ និងអ្នកដំណើរ ពីបរទេសចំនួន១០នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១កម្ពុជា មានអ្នកឆ្លងសរុបចំនួន ១១៨ ៩៤៨នាក់ អ្នកជាសះស្បើយចំនួន...
ភ្នំពេញ ៖ លោក ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាជាតិកម្ពុជា បានទទួលមរណភាព នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅគេហដ្ឋានរបស់លោក ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងជន្មាយុ៧៩ឆ្នាំ ។ សពរបស់លោក បានតម្កល់នៅគេហដ្ឋានផ្ទាល់ខ្លួន ដើម្បីធ្វើបុណ្យតាមប្រពៃណី។ នេះបើតាមឲ្យដឹងពីលោក ហាយ...
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្តីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅផ្លូវ៣០ម៉ែត្រ ស្រប្រឡាយមេខាងជើង (ចន្លោះផ្លូវលេខ១០០៣ ដល់មហាវិថីឈ្នះឈ្នះ) ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃ៨ វិច្ឆិកា ខាងមុខ...
ភ្នំពេញ ៖ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មាធិការ បណ្តោះអាសន្ន គណបក្សកម្ពុជានិយម នឹងដាក់កម្មវិធីនយោបាយសំខាន់ៗ របស់បក្សកម្ពុជានិយម ទៅក្រសួងមហាផ្ទៃ ទៅតាមច្បាប់ ស្តីពីគណបក្សនយោបាយ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។ ការប្រកាសដាក់របស់លោកនេះ បន្ទាប់ពីសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃ៣...
ភ្នំពេញ៖ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជានៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ការបំពេញទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ ។ ក្នុងឱកាសនោះដែរ លោកស្រី ម៉ារីស ផេន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការដាក់ឱ្យប្រើនូវច្បាប់វិនិយោគថ្មី ត្រូវបានធ្វើឡើងចំពេលវេលា ដែលកម្ពុជាត្រូវការស្ដារឡើងវិញនូវ សង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យកម្ពុជាក្លាយជាទិសដៅ ដ៏ទាក់ទាញមួយសម្រាប់វិនិយោគិន ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៤ វិច្ឆិកា បានឲ្យដឹងថា កាលពីថ្ងៃទី៣ វិច្ឆិកា...
ពិព័រណ៍នាំចូលចិន អន្តរជាតិបានដាក់បញ្ចូល កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងកម្ពុជា ពិព័រណ៍នាំចូលចិន អន្តរជាតិលើកទី៤បានសម្ពោធបើក នៅទីក្រុងសៀងហៃនៅថ្ងៃទី៤ ខែវិច្ឆិកា។ ពិព័រណ៍នាំចូលចិនអន្តរជាតិ មិនត្រឹមតែត្រូវរៀបចំធ្វើជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ ថែមទាំងត្រូវរៀបចំធ្វើដោយកម្រិតខ្ពស់ មានប្រសិទ្ធភាពនិងកាន់តែល្អប្រសើរឡើង។លោកXiJinpingប្រធានរដ្ឋចិនបានសន្យាបែបនេះនៅក្នុងពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី១។ចាប់ពីឆ្នាំ២០១៨មក ប្រទេសចិនបានរៀបចំធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិជារៀងរាល់ឆ្នាំ ដើម្បីបង្កើតវេទិកាផ្លាស់ប្តូរសម្រាប់ការបង្ហាញពីសមិទ្ធផលជាផ្លែផ្កានៃការអភិវឌ្ឍនិងការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ បានបន្ថែមកាលានុវត្តភាពនិងកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងកម្ពុជាឱ្យកាន់តែជិតស្និទ្ធផងដែរ។ ខែវិច្ឆិកា ឆ្នាំ២០១៨ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី១បានបើកធ្វើដោយជោគជ័យនៅទីក្រុងសៀងហៃ ដែលទទួលបានការចាប់អារម្មារណ៍យ៉ាងខ្លាំងពីប្រទេសនានា។ លោកប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជានិងសហគ្រាសចំនួន១៣ ដើម្បីចូលរួមពិព័រណ៍លើកនេះ។ នៅក្នុងពិព័រណ៍លើកនេះ កម្ពុជាបានដាក់តាំងបង្ហាញផលិតផលពិសេស របស់កម្ពុជាជាច្រើនប្រភេទដូចជា អង្ករ គ្រាប់ស្វាយចន្ទី ម្រេច ស្ករត្នោតជាដើម ព្រមទាំងមានការធ្វើបទបង្ហាញ ពីព័ត៌មានទេសចរណ៍និងវិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងកម្ពុជាជាដើម។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកិត្តិយសនៅពិព័រណ៍នាំចូលចិនអន្តរជាតិលើក២ ឆ្នាំ២០១៩ កម្ពុជាបានចូលរួមពិព័រណ៍ជាតិនិងពិព័រណ៍សហគ្រាសដោយតាំងបង្ហាញផលិតផលពិសេសរបស់កម្ពុជាទៅកាន់អ្នកបញ្ជាទិញនិងទស្សនិកជនមកពីពិភពលោកទាំងមូល។បន្ទាប់ពីចូលរួមក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនបានកើនឡើងយ៉ាងលេចធ្លោ ហើយប្រទេសចិនបានក្លាយជាទីផ្សារធំបំផុតសម្រាប់ការនាំចេញអង្កររបស់កម្ពុជា។ ការរីករាលដាលនៃជំងឺកូវីដ១៩បានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ពិព័រណ៍អន្តរជាតិខ្នាតធំជាច្រើនបានត្រូវលុបចោលឬពន្យារពេល សកម្មភាពពាណិជ្ជកម្មរបស់សហគ្រាសឆ្លងដែនរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ។ក្នុងបរិបទនេះ ពិព័រណ៍នាំចូលចិនអន្តរជាតិបានបើកធ្វើតាមពេលកំណត់ នេះបានបង្ហាញពីសមិទ្ធផលសំខាន់របស់ប្រទេសចិនក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយបន្ថែមទំនុកចិត្តដល់មជ្ឈដ្ឋានពាណិជ្ជកម្មពិភពលោក។ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឥស្សរជនកម្ពុជាបានថ្លែងថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣ដែលបានរៀបចំនៅទីក្រុងសៀងហៃបានបង្ហាញថា ប្រទេសចិនបានជំរុញដោយរឹងមាំនូវការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចនិងការបើកចំហទីផ្សារចំពោះពិភពលោក ពិព័រណ៍នាំចូលចិនអន្តរជាតិបានដើរតួនាទីសំខាន់សម្រាប់ជំរុញការនាំចេញផលិតផលរបស់កម្ពុជា៕
ភ្នំពេញ: តុលាការកំពូល កាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានសម្រេចទម្លាក់ចោលការចោទប្រកាន់ និង បង្គាប់ឱ្យដោះលែង ជនជាប់ចោទបុរសម្នាក់ ដែលត្រូវបានតុលាការខេត្តបាត់ដំបង កាលពីឆ្នាំ ២០១៩ កាត់ទោសគាត់ ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធការសង្ស័យថាគាត់ សម្លាប់ប្រពន្ធ-របស់គាត់-ជាគ្រូបង្រៀន-ដោយប្រច័ណ្ធ និង...
នារសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅបរិវេណសាលាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងមណ្ឌលសុខភាព សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីចូលរួម បង្កាទប់ស្កាត់ជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានឡាយព្រះហស្តលេខា ប្រកាសឲ្យប្រើច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ។ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣...