ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងរយៈពេលជាង១៥ឆ្នាំ ចុងក្រោយនេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីឆន្ទៈ មោះមុតរបស់កម្ពុជា សម្តែងពីសាមគ្គីភាពអន្តរជាតិ រួមវិភាគទានដល់កិច្ចប្រឹងប្រែង របស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពត កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញដីកាបង្គាប់អោយឃុំខ្លួនជនត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារជាបណ្ដោះអាសន្នដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ជាប់ពាក់ព័ន្ធនឹងករណីប្លន់ និងចាប់រំ លោភទៅលើក្មេងស្រី ជនរងគ្រោះចំនួន២នាក់ ដែលជាបងប្អូន បង្កើតប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅក្នុងភូមិ ប្រភ្នំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។...
ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចូលរួមក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន កងទ័ពជើងគោក នៃ កងយោធពល ខេមរភូមិន្ទ នៅខេត្តកំពង់ស្ពឺ, ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។ លោកមេបញ្ជការកងទ័ពជេីងគោក សូមអបអរសាទរ និងជូនពរដល់នាយទាហាន ដែល...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វទន្សោងនៅកម្ពុជាបច្ចុប្បន្នមានជាង ១.៥០០ក្បាល ខណៈទិន្នន័យ របស់អង្គការ IUCN វិញ ត្រូវបានប៉ាន់ស្មានថា សល់ប្រមាណ៤០០០ក្បាល នៅលើពិភពលោក ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក នេត្រ ភត្រ្តា រដ្ឋលេខាធិការ...
កំពង់ចាម ៖ ករណីបើកផ្លូវធ្លា ស្ថិតនៅក្នុងភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដែលជាទំនាស់រាំរៃយូរមកហើយនោះ ត្រូវបានអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំ ដោះស្រាយបញ្ចប់នារសៀលថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ ២០២១។ តាមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម ឲ្យដឹងថា ដំណោះស្រាយនេះ គឺក្នុងគោលបំណង ដើម្បីរក្សាការពារផ្លូវធ្លា ជាប្រយោជន៍រួម សម្រាប់ប្រើប្រាស់ជាសាធារណៈ...
ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តក្រចេះ កាលពីល្ងាច ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានសម្រេច បង្គាប់ឱ្យឃុំខ្លួន អតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុង ក្រចេះ និង គូកន និងបានបញ្ជូនខ្លួន ពួកគេ ទៅឃុំខ្លួនជា បណ្ដោះអាសន្ននៅក្នុង ពន្ធនាគារ...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា នាំចេញកសិផលក្រៅពីអង្ករ ទៅកាន់ទិសដៅ ១០ប្រទេស បានចំនួន ៤១.៦៧១,២០តោន ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ វិច្ឆិកានេះ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣-៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះ អាចនឹងមានភ្លៀងធ្លាក់ កម្រិតខ្សោយទៅបង្គួរ ហើយសីតុណ្ហភាព ចុះត្រជាក់បន្តិច។ ក្រសួងធនធានទឹកបានឲ្យដឹងថា ក្នុងសប្តាហ៍ខាងមុខនេះ (ថ្ងៃទី៣-៩ ខែវិច្ឆិកា) កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖...
ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ពីការដាក់ឱ្យដំណើរការឡើងវិញ សេវាដឹកជញ្ជូន សាធារណៈរថយន្តក្រុង និងកាណូត ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
ភ្នំពេញ៖ ក្រោយប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនកុមារនិងប្រជាពលរដ្ឋ អាយុចាប់ពី៦ឆ្នាំឡើង ក្រសួងសុខាភិបាលកម្ពុជា បានណែនាំឱ្យ អាជ្ញាធររាជធានី-ខេត្ត ត្រូវតែបន្តរៀបចំចាក់វ៉ាក់សាំង នៅតាមទីតាំង នៃមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលមានស្រាប់។ តាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា យោងតាមការណែនាំរបស់...