ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ តែក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនៅឡើយ។ អគ្គនាយកដ្ឋានពន្ធដារបន្ដថា អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធយ៉ាងយឺតផុតត្រឹមថ្ងៃទី៣០...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងថា កម្ពុជាបានសម្រេចសតំឡើង ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២២ ចំនួន២ដុល្លារបន្ថែមទៀត សរុបទាំងអស់ចំនួន១៩៤ដុល្លារ គឺប្រសើរជាងអត់តំឡើង ខណៈបណ្តាប្រទេសក្បែរខាង អត់បានតំឡើងឲ្យ ២ឆ្នាំហើយ...
បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន ៨នាក់ បម្រុងនិងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយកម្លាំងប៉ូលិស ៨១៥ ធ្វេីការឃាត់ខ្លួន។ នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូចថ្មេីរជេីងលេខ ៥១៣ បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅទិសម៉ាឡៃ (ស្រុកម៉ាឡៃ) សហការជាមួយកម្លាំងប៉ូលិសព្រំដែន៨១៥ និង...
បន្ទាយមានជ័យ៖ ជនជាតិចិន ចំនួន៤នាក់ បំរុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ វេលា ម៉ោង ២០:៣០នាយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិកេាះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោក ឧត្តមសេនីយ៍ ត្រី ជឹម...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេសកាលពីថ្ងៃចន្ទ ម្សិលមិញបានឲ្យដឹងថារដ្ឋាភិបាលក្រុងប៉េក់ាំង បានធ្វើការព្រមានធ្ងន់ៗទៅកាន់ចក្រភពអង់គ្លេស ដែលបាន អនុញ្ញាតិឲ្យនាវាចម្បាំង មួយគ្រឿងរបស់ខ្លួនធ្វើដំណើរ ឆ្លងកាត់តាមច្រកសមុទ្រនៃកោះតៃវ៉ាន់។ ប្រទេសចិនមិនត្រឹមតែព្រមានហើយ បានធ្វើការហៅសកម្មភាពនេះ ជាសកម្មភាពដែលស្ថិតនៅក្នុងគោលបំណងដ៏អាក្រក់ មួយហើយគ្រានោះនាវាចម្បាំងចិន ក៏បានដេញតាមពីក្រោយ និងស្រែកព្រមានពីចំងាយផងដែរ។ ប្រទេសចិន បានបញ្ជាក់ទៀតថានាវាចម្បាំងប្រភេទ HMS Richmond បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រកោះតៃវ៉ាន់ តម្រង់ទៅកាន់ប្រទេសវៀតណាម ដែលត្រូវបានគេជឿជាក់ថា ជានាវាត្រូវបានដាក់ពង្រាយ...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ បានប្រកាសសាលដីកា និង សម្រេចតម្កល់ទណ្ឌកម្មបុរសចំណាស់ ជនជាតិសិង្ហបុរីម្នាក់ ដោយដាក់គុក កំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់, រក្សាទុក, ជួញដូរ និង ផលិតផល...
ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំ និងចុះហត្ថលេខាផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសុខចិន ដែលដឹកនាំដោយលោក ចាវ ឃើជឺ សមាជិក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។ ក្នុងកិច្ចប្រជុំ...
ភ្នំពេញ: តុលាការឧទ្ទរណ៍ រាជធានីភ្នំពេញ នាថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ បានប្រកាសសាលដីកា និង តម្កល់ទណ្ឌកម្មរបស់ ជនជាប់ចោទ ជនជាតិជប៉ុនម្នាក់ ដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ង ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ចំនួនជិត២គីឡូក្រាម ពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះ...
ភ្នំពេញ៖ ថ្ងៃនេះស្រ្តីជាម្តាយឈ្មោះ ទូច កញ្ចនា (ប្តីឈ្មោះ ឡៃ វិរៈ ស្លាប់) ដែលមានកូនតូច២នាក់ក្នុងបន្ទុក ទទួលបានយុត្តិធម៍ពិតប្រាកដហើយ ក្រោយពីបានទទួលការជំនុំជម្រះកាត់ក្តីជាលើកចុងក្រោយនៅ សាលាឧទ្ធរណ៍រាជធានីភ្នំពេញនៅថ្ងៃនេះ។ ករណីវិវាទនេះគឺបានកើតឡើងរវាងម្តាយក្មេកឪពុកក្មេក ដែលបានយកដីកូននិងកូនប្រសារទៅធ្វើប័ណ្ណដាក់ឈ្មោះ ខ្លួនឯងដោយប្រាប់កូនថារក្សាទុកអោយកូន។ ប៉ុន្តែនៅពេលកូនប្រុសបង្កើតស្លាប់ទៅ ម្តាយឪពុកក្មេកបានបណ្តេញកូនប្រសារស្រីនិងចៅតូចៗទាំងពីរចេញពីផ្ទះហើយបានកាន់កាប់យកដីនោះតែទាំងស្រុងតែម្តង។ ស្រ្តីជាកូនប្រសារបានប្តឹងទៅអាជ្ញាធរ និងប្តឹងទៅតុលាការ ព្រមទាំងបានដាក់ពាក្យបណ្តឹងមក សម្តេចតេជោនាយករដ្ឋរដ្ឋមន្រ្តីកាលពីថ្ងៃទី ១៤...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់យានយន្ដទាំងអស់ មិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធ ត្រូវរួសរាន់មកបង់ពន្ធឲ្យទាន់ពេលវេលា ព្រោះផុតកំណត់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើន បានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធនៅឡើយ។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា...