ភ្នំពេញ ៖ ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ដែលលោក កឹម សុខា អតីតប្រធានគណបក្ស សង្រ្គោះជាតិ បានចុះទៅយកចង្ហាន់ ទេយ្យទាន និងបច្ច័យប្រគេន ព្រះសង្ឃ ដែលគង់នៅវត្តមួយចំនួន បានលើកឡើងថា បុណ្យក៏មិនភ្លេច ទានក៏មិនភ្លេច កូវីដ-១៩ ក៏មិនភ្លេច ជាតិក៏រឹតតែមិនភ្លេច ទោះបីមិនមានសិទ្ធិសេរីភាព ពេញលេញក្តី ។...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការជួយឲ្យកុមារចេះអាន និង សរសេរនៅថ្នាក់ទី១ និងទី២ ជាមូលដ្ឋានគ្រឹះបន្តការសិក្សាថ្នាក់បន្តបន្ទាប់ និង ចូលរួមកាត់បន្ថយបោះបង់ ការសិក្សា ផងដែរ។ ក្នុងពិធីទទួលសម្ភារ សិក្សានៅផ្ទះសម្រាប់សិស្សថ្នាក់ទី១ និងទី២ ពីមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាព...
ភ្នំពេញ: កាលពីព្រឹក ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខ របស់បុរសពិរុទ្ធជន-ជនជាតិខ្មែរ-ឥស្លាមម្នាក់ ដែលត្រូវបានតុលាការ រាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៦ កាត់ទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹង អំពើឃាតកម្មគិតទុកជាមុន...
ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានបង្ហាញការមិនយល់ស្រប ចំពោះការតម្លើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២២ ចំនួន១៩៤ដុល្លារ។ ដោយ លោកអះអាងថា មិនគ្រប់គ្រាប់សម្រាប់ការចំណាយ រស់នៅប្រចាំថ្ងៃរបស់កម្មករ ប្រចាំខែនោះទេ។ ក្រោយបញ្ចប់កិច្ចចូលរួម...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១បានបញ្ចេញគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមមាន មី ត្រីខ ស្កគ្រាប់ ព្រមទាំង ម៉ាស់ និងជែលលាងដៃ ចែកជូនដល់ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ រួមនឹង អង្គភាពចំណុះ...
ភ្នំពេញ៖ បូកបន្ថែមទាំងវ៉ាក់សាំងចំនួន ៣លានដូចទើបមកដល់ថ្ងៃទី២៨ ខែកញ្ញានេះទៀត កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាង៣៥លានដូស និងជាង ៦លានដូសនៅក្នុងឃ្លាំង សម្រាប់ចាក់ដូសជំរុញ ។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។ លោកស្រី យក់ សម្បត្តិ បានឲ្យដឹង ខណៈអញ្ជើញទទួលវ៉ាក់សាំង ៣លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៨៦៦នាក់ទៀត ជាសះស្បើយចំនួន ៥០៥នាក់ និងស្លាប់ចំនួន ២៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៧៨៣នាក់ និងអ្នកដំណើរពីបរទេសចំនួន ៨៣នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១០ ៧៩២នាក់ អ្នកជាសះស្បើយចំនួន១០១...
ភ្នំពេញ ៖ ក្រសួងការងារចេញសេចក្តីប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២២ សរុបទាំងអស់១៩៤ដុល្លារ ក្រោយរាជរដ្ឋាភិបាលសម្រេចបន្ថែម២ដុល្លារទៀតដើម្បីជួយលើកស្ទួយជីវភាពកម្មករ។ ប្រាក់ខែសម្រាប់ឆ្នាំថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ទៅ។ ក្រសួងបន្តថា ចំពោះប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកដដែល ។ ដូច្នេះជាមធ្យមកម្មករម្នាក់ៗ នឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចពីចំនួន២១១-២២២ដុល្លារ បូកថែមប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ៕
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន៣លានដូស បន្ថែមទៀត ដែលជាការបញ្ជាទិញ របស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកមកដល់កម្ពុជាហើយ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ វ៉ាក់សាំង ដែលកម្ពុជា បានបញ្ជាទិញនៅពេលនេះ សម្រាប់បម្រើដល់ការចាក់ជូនកុមារ អាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ និងសម្រាប់ចាក់ដូសជំរុញ...
បរទេស៖ អតីតរដ្ឋមន្រ្តីខុទ្ទកាល័យនិងជា សមាជិកសភាជាន់ខ្ពស់លោក Subramanian Swamy បានអះអាងថា សហរដ្ឋអាមេរិកពិតជានឹងដាក់ទណ្ឌកម្ម CAATSA ប្រឆាំងនឹងឥណ្ឌា ព្រោះថាប្រព័ន្ធការពារមីស៊ីលការពារអាកាស S-400 ដំបូងត្រូវបានគេរំពឹងថានឹងត្រូវបញ្ជូននៅខែវិច្ឆិកានេះ។ សហរដ្ឋអាមេរិកបានអនុវត្តច្បាប់ប្រឆាំង អាមេរិកតាមរយៈការដាក់ទណ្ឌកម្ម (CAATSA) ប្រឆាំងនឹងប្រទេសមួយចំនួនដូច ជាចិននិងតួកគីសម្រាប់ការទិញអាវុធផលិតដោយ រុស្ស៊ី។ ប្រធានមន្ទីរប៉ង់តាហ្គោនបានទទូចឱ្យទីក្រុងញូវដេលីចៀសវាងការទិញអាវុធ S-400 ពីរុស្ស៊ីប្រសិនបើខ្លួនសង្ឃឹមថាអាចគេចផុតពីទណ្ឌកម្មរបស់អាមេរិក។ យោងតាមសារព័ត៌មាន...