ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤៥៥នាក់ទៀត ជាសះស្បើយ ចំនួន៤២៨នាក់ និងស្លាប់ចំនួននាក់។ ក្នុងនោះករណីឆ្លងសហគមន៍ ចំនួន៣៧៥នាក់ និងអ្នកដំណើរពីបរទេសចំនួន ៨០នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៩៣ ៥១០នាក់ អ្នកជាសះស្បើយចំនួន៨៩ ១១៤នាក់ អ្នកស្លាប់ចំនួន ១៩១៦នាក់៕
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនដុល្លាសហរដ្ឋអាមេរិក និងឱសថLianhua Qingwen Jiaonang មួយម៉ឺនប្រអប់ ដើម្បីរួមចំណែក ជាមួយសមាគម ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ដែលពិធីប្រគល់ ទទួលនេះក្រោមវត្តមាន លោកស្រី ពេជ ចន្ទមុន្នី...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នៃការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការបង្កើតអាជីវកម្ម តាមប្រព័ន្ធអនឡាញ។ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មុតស្រួច...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វត្មាត ជាបក្សីកម្រ និងជិតផុតពូជនៅកម្ពុជា ហើយកំពុងទទួលរងគ្រោះ ដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ និងបំពុល ជាដើម ដូច្នេះ ត្រូវរួបរួមគ្នាការពារសត្វត្មាតទាំងអស់គ្នា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «នៅក្នុងប្រទេសកម្ពុជា មានសត្វត្មាតបីប្រភេទ...
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ហៅកាត់ថា ACU បានស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងករណី ជីកយកអាចម៌ដី លុបដីបំពេញសាងសង់សំណង់រឹងមាំ និងការទិញលក់ដីធ្លី ក្នុងបរិវេណ នៃអាងទឹកតាកែវ នៅក្រុងដូនកែវ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ACU នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា...
ភ្នំពេញ ៖ លោក សយ សុភាព សហប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ដាំផ្ញើដល់ក្រុមប្រឆាំង នៅស្រុកខ្មែរថា កុំដេកសុបិន្តជឿ សហរដ្ឋអាមេរិក ឲ្យសោះ ព្រោះមហាអំណាចនេះ គ្រាន់តែត្រូវការពួកគេ ជាឈ្នាន់ដើម្បី វៃបកទៅចិនប៉ុណ្ណោះ។ លោក សយ សុភាព លើកឡើងបែបនេះ ក្រោយពីសារព័ត៌មាន ខេមបូឌា...
ភ្នំពេញ៖ ទោះបីប្រទេសកម្ពុជា បាននឹងកំពុងជួបនូវ វិបត្តិកូវីដ១៩ យ៉ាងណាក្ដី ក៏នៅតែមានក្រុមហ៊ុន ជាបន្តបន្ទាប់ មកបណ្ដាក់ទុន វិនិយោគ ជាក់ស្ដែង ក្នុងខែសីហានេះ គម្រោងវិនិយោគថ្មីៗ ចំនួន១៥ ដែលមានទុនវិនិយោគសរុប ចំនួន ៩៤.៧លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ត ។ យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...
ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន២៥២នាក់ និងពិន័យជាប្រាក់់ចំនួន ៣០,០០០,០០០រៀល។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ១៤៦ ករណី ៖ ១.ឃាត់ខ្លួន...
នាព្រឹក ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បាននាំយកថវិកាចំនួន ប្រាំលាន មួយសែនរៀល...
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ហៅកាត់ថា ACU បានស្នើដល់អាជ្ញាធរខេត្តតាកែវ ពន្លឿនការដោះ ស្រាយជម្លោះដីធ្លី នៅ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីចេញប័ណ្ណ កម្មសិទ្ធិគ្រប់ក្បាលដីជូនប្រជាពលរដ្ឋ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ACU នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីបានទទួលពាក្យប្តឹងអនាមិកពាក់ព័ន្ធករណីចោទប្រកាន់ថា...