ភ្នំពេញ ៖ លោក សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ដែងក្ដីសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍ ANA នឹងចាប់ផ្ដើមហោះហើរផ្ទាល់រវាង ជប៉ុន-កម្ពុជា ឡើងវិញនាពេលឆាប់ៗនេះ ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរឲ្យមានការកើនឡើង។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤៣៩នាក់ទៀត ជាសះស្បើយចំនួន ៣៤៣នាក់ និងស្លាប់ចំនួន ១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៣១៦នាក់ និងអ្នកដំណើរពីបរទេសចំនួន ១២៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩៣ ០៥៥នាក់ អ្នកជាសះស្បើយចំនួន៨៨...
ភ្នំពេញ៖ មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានចុះប្រតិបត្តិការ ត្រួតពិនិត្យគុណភាពអាល់កុល នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបានចាប់បានអាល់កុលក្លែងក្លាយជិត៣ម៉ឺនលីត្រ ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានបញ្ជាក់ថា បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយ(មេតាណុល)...
បរទេស៖ ទីបញ្ជាការយោធាធំបំផុតរបស់អាមេរិក មន្ទីរប៉ង់តាហ្គោនកាលពីថ្ងៃចន្ទ បានធ្វើការប្រកាសហើយថាដំណើរការ ដកកងកម្លាំងយោធារបស់ សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្គានីស្ថាន គឺបានបញ្ចប់ទៅទាំងស្រុង។ មេបញ្ជាការលោក Kenneth McKenzie បានបញ្ជាក់នៅក្នុងសន្និសិទកាសែតកាលពីថ្ងៃចន្ទដដែលថា៖ខ្ញុំនៅទីនេះដើម្បី ប្រកាសថាដំណើរការដក ខ្លួនរបស់អាមេរិកចេញពីអាហ្គានីស្ថានគឺ បានបញ្ចប់ទៅជាផ្លូវការទាំងការ ជន្លៀសពលរដ្ឋរបស់ខ្លួនផងដែរនិងក៏ដូចជាពលរដ្ឋអាហ្គានីស្ថានមួយចំនួនទៀត។ លោកបន្តថាជើងហោះហើរចុងក្រោយដែលអាមេរិក បានរៀបចំគឺយន្តហោះ C-17 ដែលបានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋាន Hamid Karzai កាលពីថ្ងៃទី៣០...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញអារម្មណ៍ចង់ឃើញកូនខ្មែរជំនាន់ក្រោយនេះ កសាងស្ពានឆ្លងទន្លេ និងផ្លូវ ដោយខ្លួនឯង ដោយមិនចាំបាច់ជួលក្រុមហ៊ុនបរទេស។ ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល បែបនេះក្រោយពីដូនតាខ្មែរ បានកសាងប្រសាទអង្គរវត្ត កសាងស្ពានបុរាណដែលបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ បានមើល និងទស្សនា ។...
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាល បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល បានបញ្ជា ទិញវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥លានដូសបន្ថែមទៀត ដែលនឹងមកដល់កម្ពុជា នៅក្នុងខែកញ្ញាខាងមុខនេះ ដើម្បីចាក់ដូសជំរុញ ជូនប្រជាពលរដ្ឋ ។ ការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាលនេះ ខណៈវ៉ាក់សាំងស៊ីណូវ៉ាក់២លានដូស ដែលរាជរដ្ឋាភិបាល បញ្ជាទិញពីក្រុមហ៊ុន ស៊ីណូវ៉ាក់សាំង បានដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃ៣១...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត ដល់ការបង្កើត ស្នាដៃផ្ទាំងគំនូរ និងរូបភាព រចនាសិល្បៈ ដើម្បីចូលរួមអបអរ សាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២១។ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងអប់រំ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក ហង់...
ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន២លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីប្រទេសចិននោះ បានដឹកមកដល់ប្រទេសកម្ពុជា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំង ជាបន្តបន្ទាប់សម្រាប់ ចាក់ជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ជួបពិភាក្សាជាមួយ អភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ជានិច្ច។ ការលើកឡើងរបស់សម្តេចតេជោនេះ ខណៈដំណើរការចាក់វ៉ាក់សាំងកូវីដ ដល់មនុស្សគោលដៅដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅបានប្រមាណជា៩១,៧៥ភាគរយ និងក្មេងពីអាយុ១២ដល់ក្រោម១៨ឆ្នាំប្រមាណជា៧៧,២០ភាគរយ...
ភ្នំពេញ ៖ ស្ត្រីខ្មែរម្នាក់ត្រូវបានមេខ្យល់ឆបោកយកទៅលក់នៅប្រទេសចិន ត្រូវបានអាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរចិនជួយសង្គ្រោះបានហើយ ដោយនឹងត្រៀមបញ្ជូនមកស្រុកកំណើតវិញ។ នេះបើយោងតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្រុមអាជ្ញាធរកម្ពុជា-ចិនចេញជួយអន្តរាគមន៍ស្រ្តីនេះ បន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Bros Bee កាលពីថ្ងៃ២៥ សីហា ថ្មីនេះ បានផ្ញើសារមកកាន់គេហទំព័រហ្វេសប៊ុកសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយរូបគេ និងស្រ្តីម្នាក់ទៀតឈ្មោះអ៊ិត ឈូក...