ភ្នំពេញ ៖ ក្រសួងសុខាភិបាល នឹងអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជន ដែលមានច្បាប់អនុញ្ញាតពីក្រសួង មានសិទ្ធិផ្តល់សេវាថែទាំ ព្យាបាល អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ដោយគោរព តាមលក្ខខណ្ឌ ចាំបាច់មួយចំនួន។ យោងតាមសេចក្ដី ជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដាំផ្ញើដល់អ្នកធ្វើដំណើរតាមផ្លូវពីរគន្លងថា ចំពោះអ្នកបើកបរយឺតៗ ត្រូវប្រកាន់ខាងស្ដាំ ទុកឲ្យអ្នកបើកតាមល្បឿនកំណត់ ដោយច្បាប់ បើកខាងឆ្វេង ដើម្បីកុំឲ្យស្ទះចរាចរណ៍។ ក្នុងនោះដែរ ក្រសួងសាធារណការ កំពុងពិចារណា ដើម្បីផាកពិន័យរថយន្ដធ្ងន់ៗ ដែលបើកល្បឿនយឺតៗ នៅខាងឆ្វេង ចំពោះផ្លូវពីរគន្លងទៅ...
ភ្នំពេញ ៖ លោក មុត ចន្ថា ដែលតែងតែជាអ្នកចេញមុខ វាយប្រហារលោក សម រង្ស៊ីដោយចំៗនោះ បានចេញមករិះគន់ចំពោះការអំពាវនាវរបស់លោក សម រង្ស៊ីជាថ្មីម្តងទៀតហើយ ក្រោយពីលោកបានបានស្នើទៅអ្នកគាំទ្រ ឲ្យបញ្ឈប់ការវាយប្រហារគ្នា ជាលក្ខណៈបុគ្គល ហើយងាកមកគិតពីប្រយោជន៍ដើម្បីពង្រឹងផ្ទៃក្នុងបក្ស ។ លោក មុត ចន្ថា ថា ការអំពាវនាវនេះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤០៨នាក់ទៀត ជាសះស្បើយចំនួន៣២៤នាក់ និងស្លាប់ចំនួន១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣១៨នាក់ និងអ្នកដំណើរពីបរទេសចំនួន៩០នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩២ ៦១៦នាក់ អ្នកជាសះស្បើយចំនួន៨៨ ៤៤៣នាក់ និងអ្នកស្លាប់ចំនួន១ ៨៩២នាក់៕
ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានលើកឡើងថា “ខ្មែរមិនអាចខ្វះចិន ហើយចិនមិនអាចខ្វះខ្មែរបាន ម្តេចបានជាអ្នកឯងមករករឿងខ្មែរខ្លាំងម្ល៉េស? ឈ្នានីសចំពោះខ្មែរខ្លាំងពេកហើយ” ។ លោក សយ សុភាព បន្តថា អ្នកមើលងាយខ្មែរប៉ុណ្ណា អ្នកក៏ទទួលរងការស្អប់ពីអ្នកផ្សេងដែរ។ កុំភ្លេចថាពិភពលោកបច្ចុប្បន្ន មិនមែនសម្រាប់អ្នកឯងធ្វើអីស្រេចក្បាលចិត្តទេ។ លោកថា មិនមែនឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អ្នកឯងល្អឥតខ្ចោះទេ...
ភ្នំពេញ ៖ អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានថ្លែងថា មានប្រទេសខ្លះដែលបានតាំងខ្លួនឯង ជាប្រទេសបិតាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរួមគ្នាឈ្លានពានអាហ្វហ្កានីស្ថានមិនព្រមអនុញ្ញាតឲ្យជនជាតិអាហ្វហ្កានីស្ថានបានចូលប្រទេសខ្លួនភ្លាមៗទេ ដោយទុកឲ្យបំពេញបែបបទទៀត ខណៈពួកគេកំពុងត្រូវការជំនួយក្នុងការផ្តល់ទីជម្រកជាបន្ទាន់ ។ លោក ជិន ម៉ាលីន តាមបណ្តាញតេឡេក្រាម នាថ្ងៃ៣០ សីហា បានលើកឡើងថា ប៉ុន្មានថ្ងៃនេះ...
ភ្នំពេញ៖ លោក សម រង្ស៊ី លើកឡើងថា “ការបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិដែលមាន លោក ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ” ។ ប៉ុន្តែលោក សយ សុភាព សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានតបទៅវិញ ក្នុងនាមជាអ្នកតាមដាន ស្ថានការណ៍នយោបាយថា នេះគ្រាន់តែវិធីសាស្ត្របំបែកបំបាក...
ភ្នំពេញ ៖ លោក ស សុខា កូនប្រុសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា វត្តមានសម្តេច ស ខេងទៅប្រទេសបារាំង ក្នុងរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ កញ្ញា គឺជាការអញ្ជើញទៅពិនិត្យសុខភាពសុទ្ធសាធ ពុំមានការជួបជាមួយអ្នកនយោបាយណាម្នាក់...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលចិន ផ្ដល់ប្រាក់កម្ចីមកកម្ពុជា ជិត៣ពាន់លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ខណៈកម្ពុជាក៏មិនរើសអើង ប្រភពថវិកាមកពីបណ្ដាប្រទេសដទៃ ដែលចង់ជួយកម្ពុជានោះទេ ។ ឆ្លើយតបសំណួររបស់ប្រជាពលរដ្ឋ ក្នុងកម្មវិធី MPWT LIVE SHOW...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធការលើកឡើងរបស់លោក សម រង្ស៊ីថា “ការបង្កើតរដ្ឋាភិបាលបង្រួប បង្រួមជាតិដែលមាន សម្តេច ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ” ។ លោកថា គ្មានដូចអ្វីទៅនឹងការលើកឡើង របស់បុគ្គលសម រង្ស៊ីនោះទេ ។...