ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ បង្ក្រាបចំពោះការលួចលាក់ បើកក្លឹបកម្សាន្តខារ៉ាអូខេ ការជួបជុំផឹកស៊ី នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់ឲ្យបាននូវ ការរីករាលដាលជំងឺកូវីដ-១៩ នឹងឈានទៅបើករាជធានីភ្នំពេញ និងប្រទេសជាតិជាធម្មតាឡើងវិញ ។ ក្នុងពិធីប្រកាសផ្ទេរ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ទៅកាន់តំណែងថ្មីជាអភិបាលខណ្ឌឬស្សីកែវ និងលោក...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសភារកិច្ចលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក មកជាអភិបាលខណ្ឌឬស្សីកែវ និងលោក ជា ពិសី ជាអភិបាលខណ្ឌឬស្សីកែវ មកជាអភិបាលខណ្ឌទួលគោកវិញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ជាផ្លូវការហើយ ។ ការប្រកាសជាផ្លូវការនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មីចំនួន៤១១នាក់ទៀត ជាសះស្បើយចំនួន៣០៦នាក់ និងស្លាប់ចំនួន១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣២៦នាក់ និងអ្នកដំណើរពីបរទេសចំនួន៨៥នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩១ ៣៦៩នាក់ អ្នកជាសះស្បើយចំនួន៨៧ ២៩៩នាក់ និងអ្នកស្លាប់ចំនួន១ ៨៥៨នាក់៕
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចកែសម្រួល សមាសភាពក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេត ករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់-បង្ក្រាបការទន្ទ្រានកាន់កាប់ដី របស់រដ្ឋដោយខុសច្បាប់ ។ ដោយសមាសភាពក្រុមការងារនេះមាន លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ធ្វើជាប្រធាន និងអនុប្រធាន ចំនួន៤រូប និងសមាជិក...
ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានរកឃើញការចែកចាយ នៅលើទីផ្សារអាមេរិក នូវផលិតផលគុយទាវ ក្រៀមកញ្ចប់ ដែលមិនមែនជាផលិតផល របស់កម្ពុជា ដោយនៅលើសំបកវេចខ្ចប់ ប្រើប្រាស់ស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» កំពុងត្រូវបានដាក់លក់ នៅតាមបណ្តាផ្សារអាស៊ី ក្នុងតំបន់ឆ្នេរខាងកើតអាមេរិក (East Coast) ។ យោងតាមសេចក្តីប្រកាស...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការផ្លាស់ប្តូរទិន្នន័យ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា។ ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក៏បានកំណត់អំពីការគ្រប់គ្រងការផ្លាស់ប្តូរទិន្នន័យ រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត ក្នុងវិស័យសាធារណៈ និងជាមួយវិស័យឯកជន ក្នុងក្របខណ្ឌអន្តរប្រតិបត្តិការ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា «ថ.ផ.ទ.» (Cambodia Data Exchange...
អាមេរិក និងពួកសម្ព័ន្ធមិត្តNATO បាននិងកំពុងរំកិលដកទ័ពចេញជាប់ផុងនៅអាហ្កានីស្ថាន ក្រោយពីអស់រយៈពេល២ទសវត្សរ៍នៃការទន្ទ្រានកាន់កាប់ និងធ្វើសង្រ្គាមនៅលើទឹកដីនេះ!។ Taliban គឺជាក្រុមឧទ្ទាមដែល អាមរិក និងពួក NATO ចង់វាយកម្ទេចនោះ ជាសន្សឹមៗបានវាយបក កាន់កាប់ភូមិ សង្កាត់ ក្រុង ត្រៀមខ្លួនដឹកនាំ អាហ្កានីស្ថាន ឡើងវិញ! កងទ័ពអាមេរិក បានវាយយកអាហ្កានីស្ថាន និងបានធ្វើសង្រ្គាមនៅលើទឹឹកដីនេះ អស់រយៈកាល២០ឆ្នាំ...
ភ្នំពេញ ៖ “អ្នកមានកាតព្វកិច្ច កាច់ចង្កូតនាវាកម្ពុជា ក្នុងមហាសាគរដ៏ធំល្វឹងល្វើយ ត្រូវចេះបត់បែន តាមគន្លងមួយ ដែលមិនត្រូវទៅបុកភ្នំទឹកកក ធំទាំង២ គឺអាមេរិកនិងចិន ហើយត្រូវបើកចៀសសំណាញ់ ដែលរាយទុកដោយវៀតណាម ក្នុងការចាប់នាវាកម្ពុជា មកគ្រប់គ្រង ។យើងមិនអាចផ្លាស់ប្តូរទីតាំង ភ្នំទឹកកកទាំង២បានទេ គឺនយោបាយរបស់អាមេរិកនិងចិន តែយើងអាចកាច់ចង្កូត បត់បែនតាមជើងភ្នំទឹកកក ទាំង២បាន ហើយអាចបើកវៀង ចេញពីសំណាញ់របស់វៀតណាមផង”...
ភ្នំពេញ ៖ ក្នុងពិធីធ្វើបាឋកថាលើប្រធានបទ «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់សិក្ខាកាមថា បើចង់ក្លាយខ្លួនជាអ្នកដឹកនាំ ក្នុងការបម្រើប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាព ត្រូវមានបទពិសោធន៍ច្រើន និងមានភាពក្លាហាន។ ក្នុងពិធីធ្វើបាឋកថា តាមប្រព័ន្ធវីដេអូ លើប្រធានបទស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា បើផ្លែតាង៉ែន របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋហូបទៅហើយពុលនោះ មិនមែនពុលត្រឹម៤០នាក់ទេ គឺពុលរាប់ម៉ឺននាក់ទៅហើយ ។ តាមរយៈបណ្តាញតេឡេក្រាម នាថ្ងៃ២៧ សីហា លោក សុខ ឥសាន ថ្លែងថា...