ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន ប្រឆាំងនឹងការស៊ើបអង្កេត ប្រភពដើមនៃជំងឺកូវីដ -១៩ ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ អាមេរិកដោយជំរុញ ឱ្យសហរដ្ឋអាមេរិក វិលត្រឡប់ទៅរកប្រភពដើមនៃ វីរុសតាមបែបវិទ្យាសាស្រ្តវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅពេលត្រូវបានសួរ ដើម្បីធ្វើអត្ថាធិប្បាយលើរបាយការណ៍ ស្តីពីប្រភពដើមនៃជំងឺកូវីដ-១៩ ដែលត្រូវបានចងក្រងដោយទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់អាមេរិក។ លោកបានលើកឡើងថា...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលមានលទ្ធភាពគ្រប់គ្រាន់ ទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ តាមគ្រឹះស្ថានសុខាភិបាលឯកជន ដែលអនុញ្ញាឲ្យផ្តល់សេវាចាក់នោះ ដើម្បីបានកាត់បន្ថយការចំណាយថវិកាជាតិ។ ក្នុងនោះដែរ រាជរដ្ឋាភិបាល សម្រេចប្រកាសដាក់ចេញនូវ គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដល់ប្រជាជនទូទៅចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្នុងនាមជាអ្នកធ្លាប់ រួមរស់ស្មោះស្ម័គ្រជាមួយ លោក សម រង្ស៊ី ក្នុងពេលលោកកំពុងដឹកនាំបក្ស មុនពេលរំលាយនោះ លោក យឹម ស៊ីណន ដែលជាអតីតយុវជន របស់អតីតបក្សសង្រ្គោះជាតិ (CNRP) ប្រចាំប្រទេសកូរ៉េខាងត្បូង បានថ្លែង អះអាងថា លោក សម រង្ស៊ី មិនអាចសម្របសម្រួល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤២៨នាក់ទៀត ជាសះស្បើយចំនួន៥៧២នាក់ និងស្លាប់ចំនួន១៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣១១នាក់ និងអ្នកដំណើរពីបរទេសចំនួន១១៧នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺសរុបចំនួន៩០ ៥៣៥នាក់ អ្នកជាសះស្បើយចំនួន៨៦ ៧០២នាក់ និងអ្នកស្លាប់ចំនួន១ ៨៣៥នាក់៕
ភ្នំពេញ ៖ ប្រតិបត្តិការ ជួយសង្រ្គោះក្រោម ការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានចាប់ផ្តើមភ្លាមៗ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដើម្បីស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ត្រូវបានទឹកហូរគួចយកទៅ ក្នុងពេលកំពុងមានភ្លៀងធ្លាក់ខ្លាំង នៅចំណុចអូរ៥ ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មកទល់ម៉ោងជិត១១ព្រឹកថ្ងៃ២៥ សីហា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជំរុញ ឬដូសទី៣ អាចបង្កើនភាពឆ្លើយតប នៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួនឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ។ រាជរដ្ឋាភិបាល បានបន្ដថា «ទឡ្ហីករណ៍បែបវិទ្យាសាស្ត្រដែលបានលើកឡើងនៅក្នុងឯកសារ សិក្សាស្រាវជ្រាវពីប្រទេសជាច្រើន បានបង្ហាញថា ក្រោយពេលចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសរួចហើយ, កម្រិតភាពស៊ាំប្រឆាំងនឹងមេរោគកូវីដ-១៩ អាចស្ថិតនៅរយៈពេលប្រមាណពី...
ភ្នំពេញ ៖ កម្ពុជាបន្តរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 ប្រភេទ ដែលតា(Delta) ចាប់ពីថ្ងៃ៣១ មីនា ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ សរុបចំនួន ១៣២៥នាក់ (ស្ត្រីចំនួន ៦៥៤នាក់) ដែលប៉ះពាល់លើ២៣ រាជធានី ខេត្ត លើកលែងតែខេត្តចំនួន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកា ចំនួន៤១០.៧៧លានដុល្លារ សម្រាប់អនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១នេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា...
ភ្នំពេញ៖ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានសម្តែងការអបអរសាទរ ខួបទី៨៩ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មានមោទនភាព សូមបង្ហាញការការច្រៀង ឡើងវិញ ដោយចៅស្រី របស់លោក គឺកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា នៃចម្រៀង ដ៏ល្បី របស់លោកមួយបទ ដែលចំណងជើងថា «ស្នេហ៍បាត់សម្រស់» ។...