ព័ត៌មានជាតិ

អាជ្ញាធរ បានរកសព ដែលគួចតាម ទឹកជំនន់ទឹកភ្លៀង នៅព្រះសីហនុ ឃើញហើយ

ភ្នំពេញ ៖ ប្រតិបត្តិការ ជួយសង្រ្គោះក្រោម ការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានចាប់ផ្តើមភ្លាមៗ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដើម្បីស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ត្រូវបានទឹកហូរគួចយកទៅ ក្នុងពេលកំពុងមានភ្លៀងធ្លាក់ខ្លាំង នៅចំណុចអូរ៥ ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មកទល់ម៉ោងជិត១១ព្រឹកថ្ងៃ២៥ សីហា នេះ បានរកឃើញសាកសពជនរងគ្រោះហើយ ។

សពជនរងគ្រោះ គឺហូរមកទើរជាប់ នៅតំបន់អូរអាចម៌មឹក ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ នេះបើតាមការចេញផ្សាយ របស់រដ្ឋបាលខេត្តព្រះសីហនុ ៕

To Top