ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីប្រទេសបារំាងប្រចំាកម្ពុជា លោកហ្សាក់ ពើឡេ (Jacques Pellet) បានលើកឡើងថា ការបើកប្រទេសឡើងវិញរបស់កម្ពុជា នឹងជំរុញឲ្យរដ្ឋសភាប្រទេសទំាងពីរ បន្តកិច្ចសហប្រតិបត្តិការគ្នាឡើងវិញ ។ ការលើកឡើងរបស់លោកទូត ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី១៧ធ្នូ ។ សម្តេច ហេង សំរិន បានលើកឡើងថាកម្ពុជា-បារាំង បានកសាងទំនាក់ទំនង...
ភ្នំពេញ ៖ លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការបំភ្លឺថា លោកមិនជាប់ព័ន្ធនឹងទំនាស់ដីធ្លីមួយករណី នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ការចេញមកបដិសេធនេះ ក្រោយពីលោកបានឃើញលើទំព័រ ហ្វេសប៊ុកឈ្មោះ ផែ វណ្ណៈ សរសេរពីរឿងវិវាទដីធ្លីមួយករណី នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី...
ភ្នំពេញ៖ នៅសល់ប្រមាណជា ១ខែទៀតនឹងដល់ថ្ងៃ លោក កឹម សុខា បន្តឡើងតុលាការដើម្បីជំនុំជម្រះ សំណុំរឿងក្បត់ជាតិនោះ លោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវសង្គមបានបង្ហាញពី ការសាកល្បងវិភាគសេណារីយ៉ូ ពីដំណើរជីវិតនយោបាយលោក កឹម សុខា ក្រោយសវនាការ ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២។ សេណារីយ៉ូដែលលោកវិភាគមាន...
ភ្នំពេញ៖ ក្រោយមានបទបញ្ជាពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រកាសថា អាវុធគ្រប់ប្រភេទ រួមទាំងសម្ភារយោធាផ្សេងៗ របស់អាមេរិក ត្រូវបានប្រមូលជាបណ្ដើរៗ ហើយគ្រោងនឹងធ្វើការដុតកម្ទេចចោល សម្រាប់របស់ប្រើប្រាស់មិនកើត និងរបស់ដែលប្រើបានគឺរក្សាទុកក្នុងឃ្លាំង និងសារមន្ទីរ ខណៈសម្តេចថា សហប្រតិបត្តិការលើផ្នែកយោធាកងទ័ពកម្ពុជា-ចិន នឹងកាន់តែពង្រឹងពង្រីក ឲ្យស៊ីជម្រៅបន្ថែមទៀត ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងនោះ គឺជំរុញការអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាម DOC និងឲ្យប្រទេសដែលមាន ពាក់ព័ន្ធធ្វើការចរចាគ្នា និងខំប្រឹងប្រែងធ្វើយ៉ាងណាសម្រេច COC ឲ្យបាន។ ក្នុងឱកាសអនុញ្ញាតឲ្យ លោកឧបនាយករដ្ឋមន្រ្តី ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៨នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន ១២នាក់ និងស្លាប់ចំនួន៣នាក់ ដោយ២នាក់មិនបានចាក់វ៉ាក់សាំង ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៨នាក់ និងអ្នកដំណើរពីបរទេសគ្មាន ។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០...
ភ្នំពេញ៖ លោក ឈៀង យ៉ាងណារ៉ា អគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណចំពោះអាមេរិក ដែលផ្ដល់ហរិញ្ញប្បទាន ឥតសំណងប្រមាណ ១៥លានដុល្លារ និងវ៉ាក់សាំងកូវីដ-១៩ Johnson& Johnson ប្រមាណ ១,០៦លានដូស ដល់កម្ពុជា សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ និងស្ដារសេដ្ឋកិច្ចឡើងវិញ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។...
ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បាននាំយកអំណោយសប្បុរសធម៍ មានសំភារៈសិក្សាមួយចំនួន មាន សៀវភៅ ១២០០០ ក្បាល ប៊ិក ៦០០០ ដើម ខ្មៅដៃ ៦០០០ដើម ជ័រលុបចំនួន...
ភ្នំពេញ ៖ លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី បានថ្លែងថា កម្ពុជាជាដៃគូប្រកបដោយទំនុកចិត្ត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។ ការថ្លែងរបស់លោក Nikolai Patrushev ធ្វើឡើងក្នុងជំនួបពិភាក្សា ការងារជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ លោក Anthony Gill នាយកស្តីទីនៃបេសកកម្ម ADB ប្រចាំកម្ពុជា បានឲ្យដឹងថា ADB កំពុងរៀបចំគម្រោងថ្មីមួយស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព (Sustainable Coastal and Marine Fisheries Project) ដែលនឹងអនុម័តនៅឆ្នាំ២០២២ ហើយគ្រោងចំណាយថវិកា ១០០លានដុល្លារ។...