ព័ត៌មានជាតិ

លោក កៅ ថាច នាំយកអំណោយសប្បុរសធម៍ មានសំភារៈសិក្សាមួយចំនួន ជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សាវត្តរាជបូព៌ ខេត្តសៀមរាប

ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បាននាំយកអំណោយសប្បុរសធម៍ មានសំភារៈសិក្សាមួយចំនួន មាន សៀវភៅ ១២០០០ ក្បាល ប៊ិក ៦០០០ ដើម ខ្មៅដៃ ៦០០០ដើម ជ័រលុបចំនួន ៦០០០ អាកុលចំនួន ៥កាន និងម៉ាស់ចំនួន ៥កេះធំ ជូនដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សាវត្តរាជបូព៌ ក្នុងខេត្តសៀមរាប។

To Top