ភ្នំពេញ ៖ គណបក្សថ្មីមួយទៀតរៀបចំនឹងចេញពន្លឺជាបណ្តើរៗហើយ ក្រោយពីក្រសួងមហាផ្ទៃបានតំណាងបំពេញបែបបទឲ្យត្រឹមត្រូវតាមលក្ខន្តិកៈ។ គណបក្សនយោបាយថ្មីនេះ មានឈ្មោះថា “គណបក្សបេះដូងជាតិកម្ពុជា” ដែលកើតចេញមកពីសមាសភាពរបស់អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិដែលស្និតនឹងលោក សម រង្ស៊ី ។ សមាសភាពថ្មីបក្សនេះត្រូវបានប្រភពមិនបញ្ចេញឈ្មោះបង្ហើបថា មាន លោក ថាច់ សេដ្ឋាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិដែលបានសុំសិទ្ធិធ្វើនយោបាយកាលពីចុងឆ្នាំ២០២០ជាអ្នកផ្តួចផ្តើម លោក សៀម ភ្លុក ជាតំណាងស្ថាបនិកគណបក្សបេះដូងជាតិកម្ពុជា និងកញ្ញាស៊ីន...
ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា អាមេរិកបានសម្រេចផ្ដាច់ជំនួយពីកម្ពុជាដោយសារការកាប់ឈើខុសច្បាប់នៅតែបន្តមានក្នុងនិងជុំវិញដែនជម្រកសត្វព្រៃ នៅព្រៃឡង់ ហើយអាជ្ញាធរមិនបានកាត់ទោសសមល្មមចំពោះបទល្មើសសត្វព្រៃ ។ ទោះបីផ្តាច់ជំនួយលើផ្នែកនេះ តែអាមេរិកនៅតែអះអាងថា នឹងបន្តជួយលើផ្នែកផ្សេងទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាមួយផ្នែកឯកជន ។ យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅភ្នំពេញនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ប្រជាជនអាមេរិក និងកម្ពុជាមានបំណងដូចគ្នាក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃនៅលើផែនដី ដើម្បីធ្វើឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព បង្វែរនិន្នាការនៃបម្រែបម្រួលអាកាសធាតុ និងអភិរក្សសត្វព្រៃ...
ភ្នំពេញ៖ បន្ទាប់ពី បុគ្គលខាន់ សុវណ្ណ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី និងខ្លាចស្រុកខ្មែរអត់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរនៅក្នុងទន្លេនោះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចោទសួរថាហេតុអ្វីគ្រាន់តែឱ្យវៀតណាមឡើងគោក លែងចិញ្ចឹមត្រី បែរជាស្ថាប័នពាក់ព័ន្ធថាកម្ពុជាខ្វះត្រីហូបខណៈដែលអ្នកជិតខាងយើងមានប្រជាជនច្រើនជាងយើង ពូជត្រីក៏ក្រជាងយើង តែបែរជាដឹកត្រីចូលមកយើង។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៧ មិថុនានេះ លោក សុខ ទូច បានលើកឡើងថា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេច ស្ដីពីសមាសភាព និងការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ធ្វើជាប្រធាន និងលោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ជាអនុប្រធានអចិន្ដ្រៃយ៍ ៕
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានចេញមុខជំនួសឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់គ.ជ.បថា ការចាញ់ ឬឈ្នះការបោះឆ្នោត មិនមែនមកពីគ.ជ.បទេ ប៉ុន្តែមកពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទៅវិញទេ ។ លោក សុខ ឥសាន បានថ្លែងតាមបណ្តាញប្រព័ន្ធតេឡេក្រាមនាថ្ងៃ១៧ មិថុនា ថា “គ.ជ.ប ជាអង្គការរៀបចំការបោះឆ្នោត ហើយការចាញ់ឈ្នះមិនមែនមកពីគ.ជ.បទេ គឺមកពីសន្លឹកឆ្នោតរបស់ប្រជាជន” ។...
ភ្នំពេញ៖ ស្របពេល ដែលចំណាត់ការរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយ តាមដងទន្លេរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួលបានការគាំទ្រ យ៉ាងខ្លាំងក្លាពីមហាជន ជាជំហានបន្ទាប់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងជាទស្សនៈថា ការដោះស្រាយបញ្ហា ជនអន្តោប្រវេសន៍ ខុសច្បាប់នៅកម្ពុជា គឺត្រូវតែប្រើច្បាប់ ឲ្យបានម៉ឺងមាត់បំផុត...
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមាន កូវីដ១៩ ចំនួន ៦នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។
កោះកុង ៖ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែក ខេត្តកោះកុង បានឲ្យដឹងថា ស្រ្តីមានវិជ្ជមានកូវិដ១៩ ម្នាក់ ដែលបម្រើការងានៅក្រុមហ៊ុនយាស្សាគី មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានសម្រាលកូន ដោយជោគជ័យ ។ លោកបានបន្តថា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង...
ភ្នំពេញ៖ បុរសជនជាតិឡាវ ២នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ឆ្លងដែនចំនួន ៥គីឡូក្រាម។ យោងតាមអគ្គស្នងកានគរបាលជាតិ បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ...