ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បាននាំយកថវិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន១០លានរៀល និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ជូនអ្នកចាក់វ៉ាក់សាំងទី៣លាននាក់ គឺអ្នកស្រី ស៊ុ សំអឿន រស់នៅខេត្តកណ្ដាល។...
ភ្នំពេញ៖ លោកស្រី ដេវ យ៉ានី ឃុប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងឯកភាពឲ្យឥណ្ឌានាំសាច់ មកលក់នៅកម្ពុជាឡើងវិញ ដោយត្រួតពិនិត្យច្បាស់លាស់ពីមន្ដ្រីជំនាញ។ យោងតាមការចេញផ្សាយ ទូរទស្សន៍ជាតិកម្ពុជា។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានផ្អាកការនាំចូលសាច់គោ និងទំនិញពីឥណ្ឌាចូលមកកម្ពុជា ក្រោយពីឥណ្ឌាផ្ទុះជំងឺកូវីដ-១៩...
ភ្នំពេញ៖ លោក ខាន់ សុវណ្ណ បាននិយាយថា ពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី និងខ្លាចស្រុកខ្មែរអត់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរ នៅក្នុងទន្លេនោះ ទទួលបានប្រតិកម្មយ៉ាងច្រើនពីអ្នកពាក់ព័ន្ធ។ ដោយសារមិនអស់ចិត្តចំពោះពាក្យសំដីនេះ លោក សយ សុភាពនៅថ្ងៃ១៥ មិថុនា នេះ បានថ្លែងបញ្ជាក់ថា ខ្មែរចេះរបៀបចិញ្ចឹមត្រី មុនសម័យមហានគរទៅទៀត ។ លោកបន្តថា ដូច្នេះនិយាយម៉្យាងទៀត...
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរោងចក្រ ចំនួន៣កន្លែងទៀត ដែលមានទុនជិត ១៥លានដុល្លារ ហើយអាចបង្កើតការងារច្រើនកន្លែង ផងដែរ។ ក្រុមហ៊ុនទាំង៣នោះរួមមាន៖ ទី១-J.A.K GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៥ មិថុនា ២០២១នេះ បានដឹកនាំក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលបច្ចេកទេស ការងារស្ថាបនា ទប់ការបាក់ច្រាំងទន្លេ ៣កន្លែង នៅស្រុកស្រីសន្ធរ និងស្រុកកងមាស ដែលមានប្រវែង សរុប ២.០០០ម៉ែត្រ ។ អភិបាលខេត្តកំពង់ចាម លោក...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ បានអញ្ជើញចូលរួមប្រជុំ ពិភាក្សាលើគម្រោងស្តីពី ការត្រួតពិនិត្យលើការទាមទារ តាវកាលិក...
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) បានផ្តល់នូវ កញ្ចប់ស្បៀងអាហារ និងគ្រឿងបរិក្ខារ បង្ការការឆ្លងមេរោគ ជូនដល់ជនងាយរងគ្រោះ នៅកម្ពុជាដែលជួបការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ និងការសិក្សា ដោយសារការរីករាលដាលឡើងវិញ នៃជំងឺកូវីដ១៩ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក KOICA ប្រចាំកម្ពុជា ។ នាពេលថ្មីៗនេះ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣២នាក់ ក្នុងនោះស្រុក កោះសូទិន ៣នាក់ ស្រុកព្រៃឈរ ៤នាក់ ស្រុកស្រីសន្ធរ ១០នាក់ ស្រុកជើងព្រៃ៣នាក់ ស្រុកចំការលើ ៥នាក់ ក្រុងកំពង់ចាម...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) លោក សាម អ៊ីន បានឲ្យលោក ខាន់ សុវណ្ណ ដែលនិយាយថា ខ្មែរមិនចេះចិញ្ចឹមត្រី ត្រូវរៀនស្វែងយល់ ពីប្រវត្តិសាស្រ្តរបស់ខ្មែរផង។ លោក សាម អ៊ីនបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ១៥ មិថុនា ថា “សម្រាប់អ្នកដែលថា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះបានជួបពិភាក្សាការងារអំពីកម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃរបស់ក្រសួងសាធារណការ៕