ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាលឆែក បានលុបបំណុល ពីកម្ពុជាមួយចំនួនធំ ហើយបំណុល នៅសេសសល់មកបង្វែ ជួយសាងសង់សាលារៀន និងវិស័យសង្គម កិច្ចជាដើមវិញ ។ ក្រោយបញ្ចប់ជំនួបពិភាក្សា ការងារជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកថ្មី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីករណីជាសះស្បើយជំងឺកូវីដ១៩ថ្មី មានចំនួន១១០៩នាក់ ខណៈអ្នកឆ្លងថ្មី មានចំនួន៥៤២នាក់ ព្រមទាំង អ្នកស្លាប់១៣នាក់ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង សរុបចំនួន៣៨៩៦៩ នាក់ អ្នកជាសះស្បើយ៣២៩៦៧នាក់ និងអ្នកស្លាប់ចំនួន៣៤៨នាក់ ៕
ភ្នំពេញ ៖ ប្តី-ប្រពន្ធទូតខ្មែរ បានចូលរួមបង្ហាញ ពីវិធីសាស្រ្តធ្វើម្ហូបខ្មែរ ចំនួន៣មុខ ក្នុងកម្មវិធី Cooking class show នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃ១៣ មិថុនា ។ ម្ហូបខ្មែរ៣មុខនោះ រួមមាន ៖ ឆាសាច់គោ ឡុកឡាក់, ឆាត្រកួនសាច់ជ្រូកចិញ្ច្រាំ ជាមួយ...
ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យមានការអន្តរាគមន៍ ដែលមានប្រសិទ្ធភាពជាងមុន និងអំពាវនាវឲ្យមាន ការចូលរួមពីសហគមន៍ ឲ្យបានច្រើន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នៅកម្ពុជា ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ WHO កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា មានប្រសាសន៍ថា...
ភ្នំពេញ៖ ដោយសារនៅតែមិនអស់ចិត្ត ជុំវិញការបាត់លុយជាង ៧០ម៉ឺនដុល្លារ ក្នុងមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ លោក មុត ចន្ថា បានបន្តផ្ញើលិខិតចំហរជូនលោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ម្នាក់ទៀតឲ្យជួយបកស្រាយ ព្រោះលោក ជីវ កត្តា ក៏ជាអតីតមន្រ្តីជាន់ខ្ពស់របស់ អតីតគណបក្សសង្រ្គោះជាតិមួយរូបផងដែរ ដែលបានដឹងរឿងរ៉ាវនេះ ។ ក្នុងករណីនេះ លោក...
ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានថាមានអាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងមួយចំនួនបានចូលដៃ ជាមួយក្រុមទុច្ចរិតរំលោភបំពាន និងទន្រ្ទានយកដីព្រៃលិចទឹក ដែលជាសម្បត្តិរបស់រដ្ឋ ធ្វើជាសកម្មសិទ្ធិផ្ទាល់ខ្លួននោះ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានណែនាំដល់សមត្ថកិច្ចដែល ពាក់ព័ន្ធសមគំនិតក្នុងបទល្មើសកាប់ទន្ទ្រានដីព្រៃលិចទឹក ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនចង់ប្រឈមមុខផ្លូវច្បាប់ ព្រោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចាត់វិធានការចុះបង្រ្កាប ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ក្នុងឱកាសចុះប្រកាសបិទការនេសាទ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៦នាក់ និងជាសះស្បើយ ចំនួន៣នាក់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ អ្នកជាសះស្បើយទាំង០៣នាក់ ក្រុមគ្រូពេទ្យបាន អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៥៩នាក់...
ភ្នំពេញ៖រដ្ឋបាលខេត្តកោះកុង នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២នាក់ថ្មី ក្នុងនោះស្រុកស្រែអំបិល ៤នាក់ ស្រុកមណ្ឌលសីមា៨នាក់ និងមានករណីជាសះស្បើយចំនួន ១២នាក់ផងដែរ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៩នាក់ និងជាសះស្បើយចំនួន ៤៤នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៤២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន២៤៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៧១នាក់...