ព័ត៌មានជាតិ

ប្តី-ប្រពន្ធទូតខ្មែរ​ នៅកូរ៉េបង្ហាញម្ហូបខ្មែរ ៣មុខ ក្នុងកម្មវិធី Cooking class show នៅទីក្រុងប៊ូសាន

ភ្នំពេញ ៖ ប្តី-ប្រពន្ធទូតខ្មែរ បានចូលរួមបង្ហាញ ពីវិធីសាស្រ្តធ្វើម្ហូបខ្មែរ ចំនួន៣មុខ ក្នុងកម្មវិធី Cooking class show នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃ១៣ មិថុនា ។

ម្ហូបខ្មែរ៣មុខនោះ រួមមាន ៖ ឆាសាច់គោ ឡុកឡាក់, ឆាត្រកួនសាច់ជ្រូកចិញ្ច្រាំ ជាមួយ សៀង និងបាយឆាសាច់គោ ដែលម្ហូបទាំងបី នេះស្រដៀង នឹងម្ហូបរបស់កូរ៉េ ហើយដែលជាទីពេញ និយមរបស់សាធារណៈជនកូរ៉េ ។ នេះបើតាមហ្វេសប៊ុករបស់លោក ឡុង ឌីម៉ង ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសកូរ៉េខាងត្បូង ។

កម្មវិធី Cooking class នេះ រៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជា ជាមួយ ASEAN Culture House នៅទីក្រុងប៊ូសាន ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន កូរ៉េប្រមាណជាង៣០នាក់ ហើយនឹងត្រូវយកទៅចាក់បង្ហាញ តាមស្ថានីយទូរទស្សន៍កូរ៉េជាសាធារណៈទៀតផង៕

To Top