ភ្នំពេញ៖ ក្នុងឱកាស ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៣ ១០ធ្នូ ១៩៤៨-១០ ធ្នូ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានរំលឹកថា សិទ្ធិសេរីភាពរបស់ ពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានមកវិញ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ពោលនៅពេលដែល របបប្រល័យពូជសាសន៍ប៉ុល ពត...
ភ្នំពេញ ៖ នៅម៉ោងប្រមាណជា ៩និង២០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ មានអគ្គិភ័យមួយ បាននិងកំពុងឆាបឆេះផ្ទះ ប្រជាពលរដ្ឋនៅភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ បន្ទាប់មានពីកើតហេតុភ្លាមៗ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញអន្តរាគមន៍ពន្លត់ជាបន្តបន្ទាប់ ។ ចំពោះមូលហេតុ នៃការឆេះនោះមិនទាន់ដឹងទេ។ នេះជាករណីទី២ហើយ ក្នុងរយៈពេលតែមួយព្រឹកថ្ងៃ១០ធ្នូនេះ កើតឡើងនៅភ្នំពេញ...
ភ្នំពេញ ៖ ក្នុងនាមធ្លាប់ធ្វើការនៅខាងអង្គការការពារសិទ្ធិនៅកម្ពុជា លោក កឹម សុខា បានលើកឡើងថា ក្នុង៣ទសវត្សកន្លងមកនេះ លោកបានផ្តល់អាទិភាពលើការងារសិទ្ធិមនុស្ស ទោះក្នុងឋានៈជាអ្វីក៏ដោយ ។ ការលើកឡើងរបស់លោកនេះ ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ (១០ធ្នូ ១៩៤៨-១០ធ្នូ ២០២១)។ លោក កឹម...
ភ្នំពេញ ៖ លោកស្រី Maryem salim នាយកធនាគារពិភពលោក (Word Bank) ប្រចាំកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានឲ្យដឹងថា ធនាគារពិភពលោក កំពុងស្វែងរកធនធានបន្ថែមទៀត ដើម្បីផ្ដល់ហិរញ្ញប្បទានដល់គម្រោងកំពុងអនុវត្តនៅកម្ពុជា ឲ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញបញ្ចុះបឋមសិលា សាងសង់អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕
ភ្នំពេញ ៖ លំនៅដ្ឋាន ប្រជាពលរដ្ឋជាច្រើនខ្នង កំពុងទទួលរងអគ្គិភ័យលេបត្របាក់ វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ នៅតាមផ្លូវរថភ្លើង មុខក្រសួងការពារជាតិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ខណៈពេលនេះ សមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅជួយអន្តរាគមន៍ ។
ភ្នំពេញ៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា គំនិតអាក្រក់ប៉ុនប៉ង របស់អាមេរិកលើ ទំនាក់ទំនង ចិននិង កម្ពុជា នឹងទទួលបរាជ័យ។ ការលើកលើកឡើងនេះបន្ទាប់ សហរដ្ឋអាមេរិក កាលពីថ្ងៃ៨ ខែធ្នូ ឆ្នាំ២០២១ បានប្រកាស សម្រេច បន្ថែម ទណ្ឌកម្ម រឹតត្បិត...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ដល់គោរមងារ ”អ្នកឧកញ៉ា” ជូនលោក ឧកញ៉ា ទ្រី ភាព និងភរិយា។
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានព្រមានទៅកាន់ កញ្ញា សេង ធារី និងបក្ខពួកមានទាំងជនបរទេស ផងនោះ កុំយករឿងចូលតុលាការ ទៅជាការបង្ហាញសញ្ញា បដិវត្តន៍ ពណ៌ ឱ្យសោះ។ ការចេញមុខមកព្រមាន ពីសំណាក់លោក សយ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី២ និងទី៣ ដើម្បីធានាដល់ការចូលចតនាវា កុងតឺន័រខ្នាតធំៗ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងឆ្លើយតបនៃការកើនឡើងបរិមាណកុងតឺន័រ។ ក្នុងឱកាសទទួលជួបសម្តែងការគួរសមពីសំណាក់លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្តាប់របាយការណ៍អំពីគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២...