ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨៨៦នាក់ទៀត ជាសះស្បើយ ចំនួន៧៨១នាក់ និងស្លាប់៦នាក់។ ក្នុងនោះមានករណី ឆ្លងសហគមន៍៨៥៦នាក់ និងអ្នកដំណើរ ពីបរទេស៣០នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន៣៣០៧៥នាក់ អ្នកជាសះស្បើយចំនួន...
ភ្នំពេញ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ក្រោយពីផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សាងសង់រួចរាល់ហើយនោះ កម្ពុជានឹងបញ្ចប់ប្រវត្តិសាស្ដ្ររបស់ខ្លួន ដែលមិនធ្លាប់មានផ្លូវល្បឿនលឿន។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងថា ផ្អែកតាមប្រភពព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៃកម្ពុជា បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងតែបន្តឆ្ពោះដំណើរទៅមុខយ៉ាងរលូន។...
ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីអនុម័តរបៀបវារៈ មួយចំនួន។ នៅក្នុងនោះកិច្ចប្រជុំបានអនុម័ត ទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់រាជរដ្ឋាភិបាល...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ថា បានរកឃើញករណីពុលស្រាស្លាប់ចំនួន ៧នាក់ទៀត នៅខេត្តពោធិ៍សាត់ ដែលករណីនេះធ្វើឲ្យមនុស្សសរុ ប៣១នាក់ហើយ ស្លាប់ដោយសារពុលស្រាក្នុងខេត្តចំនួន ៣ផ្សេងគ្នា។ ក្រសួងបានលើកឡើងថា មានអ្នកស្លាប់ដោយពុលស្រាចំនួន ៧នាក់ទៀត នៅស្រុកក្រគរ ខេត្ត ខេត្តពោធិ៍សាត់ ។សរុបស្លាប់អស់ ៣១នាក់ រយ:ពេលមួយខែនេះ នៅខេត្តចំនួន៣...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចូលសាលា អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ (សាលាកុមារអូទីសិម) ជាគ្រឹះស្ថានសាធារណៈ ដោយរួមទាំងបញ្ចូលគ្រូ និង បុគ្គលិកអប់រំទីនោះ ២៦នាក់ជាបុគ្គលិករដ្ឋផងដែរ។ នេះបើយោងតាមលិខិត របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលចុះហត្ថលេខាដោយលោក អ៊ីន វីរៈជាតិ ជារដ្ឋលេខាធិការទីស្តីការ។ លិខិតបញ្ជាក់ថា “រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ បញ្ចូលសាលាអង្គការជំនួយនៃ ក្តីសង្ឃឹមសម្រាប់សហគមន៍...
ភ្នំពេញ៖ លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយម វៀតណាមចប់អាណត្តិប្រចាំកម្ពុជា បានបញ្ជាក់ច្បាស់ៗថា កម្ពុជា គឺជាមិត្តដ៏ពិសេស និងជាដៃគូដ៏មានសារសំខាន់របស់វៀតណាម ។ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ការ បរ...
ពោធិសាត់ ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិសាត់ នៅយប់ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២១នេះ បានចេញសេចក្តី ជូនដំណឹងស្តីពីការបន្តរកឃើញ អ្នកវិជ្ជមានជម្ងឺកូវីដ-19ថ្មីចំនួន ៤ នាក់ស្រី ២ នាក់បន្ថែមទៀត ក្នុងនោះ (មកពីខេត្តព្រះសីហនុចំនួន ២ នាក់...
ពោធិសាត់ះ បុរស ២ នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ២ នាក់ទៀតរងរបួស ខណៈកំពុងធ្វើរោងចាំស្រែ កាលពីពេលវេលាម៉ោង ៦ ល្ងាចថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២១ស្ថិតនៅត្រង់ចំនុចត្រពាំងឃ្លៃ ភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានអោយដឹងថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៦នាក់ នៅ ស្រុកប្រាសាទបាគង ។ អ្នកជំងឺកូវីដ១៩ ទើបឆ្លងថ្មីរួមមាន៖ ១- ឈ្មោះ មិត្ត ហ៊ន់ ភេទស្រី អាយុ៦៦ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត...
ភ្នំពេញ៖ រដ្ឋបាលខេត្តកែបនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេចការអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។