ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា ប្រកាសបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មី សម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដើម្បីពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ យោងតាម សេចក្តីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ស្តីពី ការបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មី សម្រាប់ប្រកបអាជីវកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ បានឱ្យដឹងថា បច្ចុប្បន្នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចម្រើនគួរជាទី មោទនៈ...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាមួយ នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ ស្រ៊ី ហាជី អាហ្វេនឌី ប៊ីន ប៊ូអាង អគ្គមេបញ្ជាការ កងទ័ពម៉ាឡេស៊ី នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ភាគីទាំងពីរ...
យើងទាំងអស់គ្នាមានវិធី វិន័យ និងទស្សនៈក្នុងការរស់នៅរបស់យើងខុសៗគ្នា។ ថ្ងៃនេះ ខ្ញុំចង់ចែករំលែកនូវវិន័យ និងទស្សនៈផ្ទាល់ខ្លួនដ៏សាមញ្ញទាំង១០របស់ខ្ញុំដែលខ្ញុំអនុវត្តជាប់ជានិច្ចជាមួយខ្ញុំ៖ ១. សូមជឿជាក់លើការខិតខំប្រឹងប្រែង និងការតស៊ូឱ្យអស់ពីសមត្ថភាពក្នុងកិច្ចការតូចធំទាំងអស់ ២. សុភមង្គលកើតចេញពីក្នុងចិត្ត។ អ្នកគឺជាមនុស្សតែម្នាក់គត់ដែលកំណត់សុភមង្គលផ្ទាល់ខ្លួនរបស់អ្នក ៣. ជីវិតតែងតែមានភាពស្រស់បំព្រង៤. សូមញញឹមឱ្យបានច្រើន។ អ្នកមិនមែនជាម្ចាស់បញ្ហាទាំងអស់នៅក្នុងពិភពលោកនោះទេ៥. សូមកុំប្រៀបធៀបជីវិតរបស់អ្នកជាមួយអ្នកដទៃ។ ការប្រៀបធៀបរាំងស្ទាក់ភាពរីករាយ និងមោទនភាពរបស់អ្នក៦. សូមចងចាំបង្ហាញការដឹងគុណដល់អ្នកមានគុណរបស់យើង៧. ពេលវេលាអាចព្យាបាលអ្វីៗស្ទើរតែទាំងអស់។ អ្វីៗនឹងអាចមានភាពប្រសើរឡើងនៅពេលអនាគត៨....
ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា គឺលោក វុនណា ម៉ោងល្វីន (Wurna Maung Lwin) នៅកម្ពុជារយៈពេល២ថ្ងៃ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានបង្ហាញនូវ សេចក្តីប៉ងប្រាថ្នាតែមួយគត់ របស់កម្ពុជា គឺចង់ឱ្យប្រជាជាតិមីយ៉ាន់ម៉ាទាំងមូល រីករាយក្នុងជីវិតជាមួយសន្តិភាព និងភាពសុខដុមរមនា។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី៧ ខែធ្នូ...
ភ្នំពេញ៖ លោក វុនណា ម៉ោងល្វីន (Wurna Maung Lwin) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអះអាងថា មីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួល ជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ានដើម្បី អនុវត្តនូវការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច រួមទាំងការធ្វើឲ្យកាន់តែប្រសើរឡើង នូវដំណើរការ ផ្តល់ជំនួយមនុស្សធម៌។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ស្ដីពី...
លទ្ធផលដំណើរ ទស្សនកិច្ចការងាររបស់ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នៅកម្ពុជា
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសនឹងគោរពតាមការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត។ តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេច ស ខេង បានបញ្ជាក់ថា «ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និង...
ភ្នំពេញ៖ នេះមិនមែនជាលើកទី១នោះទេ ដែលអ្នកការសែតជើងចាស់ លោក សយ សុភាព ចេញមុខប្រតិកម្មទៅនឹង ការលើកឡើងបែបវាយប្រហារកម្ពុជា ពីសំណាក់អតីតរដ្ឋមន្ត្រីការបរទេសថៃ កាស៊ីត ភារម្យា រាប់ចាប់តាំងពី ជម្លោះបញ្ហាប្រាសាទព្រះវិហារ ។ ថ្មីៗនេះលោក កាស៊ីត ភារម្យា អតីតរដ្ឋមន្រ្តីកាបរទេសថៃ និងបច្ចុប្បន្ន ជាសមាជិកគណៈកម្មាធិការនាយករបស់ APHR បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន កំពុងតែព្យាយាមធ្វើឱ្យកិច្ចខិតខំប្រឹងប្រែង តស៊ូមតិដ៏លំបាក របស់អាស៊ាន ប្រឆាំងមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា (Myanmar) ឬភូមា ប្រែក្លាយជាអសារបង់ ដោយសារតែការប៉ុនប៉ងទទួលស្គាល់ និងព្យាយាមចង់ឱ្យមេដឹកនាំរបបនេះ អាចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំ២០២២ ខាងមុខ។ សូមរំលឹកថា ក្នុងឱកាសអញ្ជើញសម្ភោធ ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ នាថ្ងៃទី៦ ធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថានឹងបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នាដើមឆ្នាំ២០២២ ក្នុងនោះ សម្ដេចនឹងជួបពិភាក្សាផ្ទាល់ជាមួយលោកមីន អ៊ុងឡាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា។ ដោយសម្ដេចលើកហេតុផលថា «ធម្មនុញ្ញអាស៊ានមិនបានចែងពីការដេញសមាជិកណាមួយនោះទេ»។ ជុំវិញការលើកឡើងរបស់អតីតរដ្ឋមន្រ្តីកាបរទេសថៃ រូបនេះ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ លោក សយសុភាព បានសរសេរយ៉ាង ដូច្នេះថា «អ្នកឯង (កាស៊ីត ភារម្យា) គ្មានសិទ្ធិបង្គាប់បញ្ជាលើខ្មែរទេ!»។ លោកថា អតីតរដ្ឋមន្ត្រីការបរទេស ជម្លើយរបស់សៀម កាស៊ីត ភារម្យា គ្មានសិទ្ធិអ្វី មករារាំងលើបញ្ហាអធិបតេយ្យ និងកិច្ចការរបស់កម្ពុជា នោះទេ។ លោក សយ សុភាព បន្តថា ពួកជម្លើយ អ្នកឯងនេះហើយបង្កបញ្ហាលើកម្ពុជា តាមព្យាបាទកម្ពុជារឿងប្រាសាទព្រះវិហារ មិនអស់ចិត្តឥឡូវតាម លងកម្ពុជា លើបញ្ហាភូមាទៀត។ ពេលនេះកម្ពុជាជាប្រធានអាស៊ានប្តូរវេន ដូច្នេះកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ ស្វែងរកសន្តិភាពសម្រាប់ភូមា និង ប្រជាជាតិរបស់អាស៊ានទាំងមូល។ អ្នកកាសែតជើងចាស់រូបនេះ បន្តថា «ពួកអ្នកឯងកុំយកសត្រូវ ជាមួយភូមា មករារាំងកម្ពុជាឱ្យសោះ។ កន្លងមកអ្នកឯងភ័យខ្លាច ភូមាសងសឹង ណាស់ព្រោះជាសត្រូវប្រវត្តិសាស្ត្រ។ អ្នកឯងភ័យណាស់ពេលដឹងភូមា មានផែនការកសាង អាវុធបរិមាណូ។ អ្នកបានបំផ្លាញផែនការនេះ ជាមួយសេ អ៊ី អា របស់អាមេរិក។ លោកបន្តថា «ឪ កាស៊ីតភារម្យា អើយ! អ្នកបាន អស់សិទ្ធិត្រួត និងចាត់ចែងកិច្ចការខ្មែរតាំងពីរជ្ជកាល ព្រះបាទ នរោត្តម ម៉េះ។ ពោលពេលបារាំង ចូលមកធ្វើអាណាព្យាបាល លើខ្មែរ ១១ សីហា ១៨៦៣។ បើតាមប្រវត្តិសាស្ត្រ អ្នកធ្លាប់ឈ្លានពានយើង តែពេលនេះខ្មែរ ឯករាជ្យ និង សន្តិភាព ហើយ ចូរ អ្នកឯង បោះបង់គំនិតឈ្លើយ ព្រហើនកោងកាចចំពោះខ្មែរទៅ(កាស៊ីត ភារម្យា)៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១ អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោបានចូលរួមជាអធិបតីភាពភាពក្នុងពិធីសម្ពោធកុដិហោត្រ័យ និងពុទ្ធាភិសេកក្នុងវត្តសាលាអណ្ដែត ឃុំក្រាំងយ៉ូវ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បានសំណូមពរក្រុមការងារជំនាញ បច្ចេកទេសពាក់ព័ន្ធ ពិនិត្យលទ្ធភាពដាំផ្កាមុខផ្លូវចូល ទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១...