ភ្នំពេញ៖ ដោយមានការអនុញ្ញាត ពីលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ នេះលោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានដឹកនាំកិច្ចប្រជុំមួយ ស្តីពីការរៀបចំបង្កើត ក្រុមជនបង្គោល...
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តចែកស្បៀងអាហារ ជូនប្រជាពលរដ្ឋ រស់នៅតំបន់បិទខ្ទប់ ចំនួន៥០០០គ្រួសារបន្ថែមទៀត ដែលគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ជិត៤០ម៉ឺនគ្រួសារមកហើយ ទទួលបានស្បៀងអាហារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។...
ភ្នំពេញ ៖ លោក ឈិន សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានបញ្ជាមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ត្រូវណែនាំ គ្រប់វត្តអារាម ឲ្យតុបតែងលម្អ បានសមរម្យ ក្នុងព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា...
ភ្នំពេញ ៖ អ្នកជំងឺកូវីដ១៩ថ្មី ចំនួន២៦០នាក់ ដែលបានជាសះស្បើយ ត្រូវបានអនុញ្ញាត ឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ។ មុនត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល ជាមួយពួកគាត់ផងងដែរ។ ដោយលោកបានផ្ដាំផ្ញើ ឲ្យអ្នកជាសះស្បើយ ទាំង២៦០នាក់ ត្រូវធ្វើចត្តាឡីស័ក...
ភ្នំពេញ ៖ លោកស្រី មាសសាឯម ដានី អាយុ៧១ឆ្នាំ ដែលជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានឆ្លងជំងឺកូវីដ១៩ ក្រោយពីបានធ្វើតេស្ត កាលពីថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃ១៣ ឧសភា។ លោកស្រី បានទៅចាក់វ៉ាក់សាំងកូវីដ១៩ដូសទី២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃ៣ ឧសភា។...
ភ្នំពេញ ៖ កាលពីម៉ោង ៨យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មានក្មាន់កាំភ្លើង បានតាមបាញ់ មន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កៀកនឹងស្នាក់ការឧទ្យានចំនួន ២គ្រាប់ ប៉ុន្តែមិនបានត្រូវមន្រ្តីនោះទេ ។ នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុក លោក សុខ ទូច នៅថ្ងៃទី១៣ ឧសភា ។...
ភ្នំពេញ ៖ តាមរយៈលោកស្រី Teo Lay Chengដែលជាឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជាលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្ត ឲ្យថៅកែជនជាតិសិង្ហបុរីបង្កើន ការវិនិយោគនៅកម្ពុជា ក្រោយចប់វិបត្តិជំងឺកូវីដ-១៩ ដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Teo Lay...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានស្នើឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចាប់ពីថ្ងៃ១៤-១៦ឧសភា ដោយសារកម្ពុជា នឹងមានភ្លៀងលាយឡំ ជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើរ គ្រប់ទីកន្លែង ។ ក្រៅពីនេះក្នុងរយៈពេល៣ថ្ងៃនេះ ក៏មានខ្យល់កន្ត្រាក់ល្បឿនខ្លាំង (ខ្យល់មុខកាត់) ពី១០-២០ម៉ែត្រ ក្នុងមួយវិនាទី និងផ្ទៃសមុទ្រមានរលកមធ្យម ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជនជាតិ នេប៉ាល់ អាយុ៦៧ឆ្នាំ ម្នាក់ បានស្លាប់នៅម៉ោង៧ និង៣៩០នាទី ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នៅមន្ទីពេទ្យបង្អែក ខេត្តបាត់ដំបង ដោយសារខ្សោយតំរងនោម ជំងឺទឹកនោមផ្អែមរ៊ាំរ៉ៃ និងមានវិជ្ជមានកូវីដ១៩។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧១នាក់ ក្នុងនោះបានព្យាបាល...