ភ្នំពេញ ៖ ពិតជាភ្ញាក់ផ្អើលជាខ្លាំង ដែលបុរសជាប្តីបានរៀបចំ គម្រោងដុតផ្ទះដើម្បីសម្លាប់ប្រពន្ធកូនទាំង៥នាក់ឲ្យស្លាប់ព្រមគ្នា ក្នុងពេលត្រឹមតែមួយយប់ កាលពីរាត្រីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ តាមការសួរចម្លើយពីសមត្ថកិច្ចជំនាញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ឈ្មោះ នន់ សារ៉េត អាយុ៣៩ឆ្នាំជាប្តីបានសារភាព ជាឃាតកសម្លាប់ប្រពន្ធកូន៥នាក់។ សូមបញ្ជាក់ថា កាលពីម៉ោង ៨និង៤៥ នាទីយប់...
ភ្នំពេញ ៖ ទោះបីមិនបានចេញទៅចែកដោយផ្ទាល់ដៃក្តី តែលោក កឹម សុខា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចាត់តាំងឲ្យសហមេធាវី និងសហការីនាំយកជំនួយមនុស្សធម៌របស់លោក និងសប្បុរសជនខ្មែរក្នុង-ក្រៅប្រទេស ទៅចែកជូនពលរដ្ឋ ខ្វះខាតរស់នៅក្នុងតំបន់បិទខ្ទប់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខណ្ឌទួលគោក ចំនួន១០០គ្រួសារ។ អំណោយសម្រាប់ចែកជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ-ត្រីខ-ឆៃប៉ូវផ្អែម-ទឹកស៊ីអ៊ីវ-ម៉ាស់-អាល់កុល-សាប៊ូនិងថវិកា ២០០០០រៀល។ លោក កឹម សុខា...
ភ្នំពេញ៖ ក្រសួងសាធារការ និងដឹកជញ្ជូន បានត្រៀមលក្ខណៈជាស្រេច ក្នុងការជំរុញប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជាដើម្បីជាប្រយោជន៍ ដល់ការដឹកជញ្ជូន និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ សូមជម្រាបថា ប្រព័ន្ធ Beidou GPS មានសារប្រយោជន៍អាចចូលរួមចំណែក ក្នុងការស្វែងរកដំណោះស្រាយ លើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ការបើកបរហួសល្បឿនកំណត់ ដោយច្បាប់ និងការតាមដានយានយន្ត...
ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ ក្នុងនោះ៖ នៅស្រុកកងមាស ចំនួន ០៤នាក់ និងស្ត្រីខ្មែរឥស្លាម មកពីរាជធានីភ្នំពេញ ០១នាក់ និងករណីជាសះស្បើយ ចំនួន ០១នាក់ ក្នុងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១៕
ភ្នំពេញ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន៣ នាក់ នៅបន្ទាយមានជ័យ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ត្រូវបានជាសះស្បើយ!។
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែឧសភា ការយកសំណាក់តាមវិធីតេស្តរហ័ស នៅក្នុងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចំនួន១៤០រូប ដោយលទ្ធផលវិញគឺ អវិជ្ជមានទាំង១៤០រូប ។ នេះបើតាម លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ហាញ នាថ្ងៃទី១២ ឧសភា។ បើតាមលោក អេង ហ៊ី...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បេសកកម្មការទូត សិង្ហបុរីថ្មី ប្រចាំកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រមទាំង លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាង កម្ពុជា-សិង្ហបុរី ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Teo Lay Cheng...
ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានធ្វើការណែនាំដល់កងទ័ព និងប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នបន្ថែមទៀត ទោះបី វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកប្រទេសកម្ពុជា បន្ដបន្ទាប់ក៏ដោយ។ យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ឧសភា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ...