ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ជូនប្រជានុរាស្រ្ត ទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ២៤៥គ្រួសារ ក្នុងស្រុកចំនួន ៤ នៃខេត្តកំពង់ឆ្នាំង ដើម្បីជួយសម្រាលការលំបាក។ ក្នុងគ្រួសារនីមួយៗទទួលបានអង្ករ ៥០គីឡូ,...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្ដោះអាសន្ន ផ្នែកខាងត្បូង និងផ្នែកខ្លះនៃផ្លូវចូល ភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី មខេត្តកំពង់ស្ពឺ ដែលមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខា កាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារ នារសៀលថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ នេះ បាននាំអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា...
ភ្នំពេញ៖ អ្នករត់តាក់ស៊ីនិងប្រជាពលរដ្ឋ ដែលបានព្យាយាម សម្រុកចាកចេញ ពីតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ប្រមាណជាង១០០នាក់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ និងយកសំណាកទាំងអស់គ្នា ខណៈដែលពួកគេសម្រុកចាកចេញ ពីតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។ ការឃាត់ខ្លួនអ្នកល្មើសទាំងជាង១០០នាក់ ខាងលើធ្វើឡើងនារសៀល ថ្ងៃទី០៨ខែឧសភានេះ ទៅតាមបទបញ្ជានិងការណែនាំ...
ភ្នំពេញ ៖ ស្ថានបេសកកម្ម អចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានធ្វើការបដិសេធចោលទាំងស្រុង ចំពោះទស្សនៈផ្ទាល់ខ្លួន របស់លោកស្រីសាស្រ្តាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ដែលបានថ្លែង កាលពីថ្ងៃទី៧ ឧសភា ពាក់ព័ន្ធនឹងការជំនុំជម្រះក្តី នៅកម្ពុជា។ យោងតាម សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នាថ្ងៃទី៨ ខែឧសភា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបើកឱ្យដំណើរការឡើង វិញ នូវការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះចល័ត (ឆៀកចល័ត) ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះតទៅ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា «ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះចល័ត (ឆៀកចល័ត)ទាំងអស់ នឹងបើកឱ្យដំណើរការជាធម្មតាឡើងវិញ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានធ្វើការណែនាំប្រជាពលរដ្ឋទូទាំងប្រទេសឱ្យយល់ ដឹងក្រោយពេលចាក់វ៉ាក់សាំងរួច ដើម្បីជួយកាត់បន្ថយក្ដីបារម្ភ។ តាមរយៈសារតេឡេក្រាម នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញពលករទើបមកពីថៃ ចំនួន២នាក់ មានវិជ្ជមានកូវីដ១៩ ជាអ្នកលក់ ផ្កានៅទីក្រុងបាងកក និងមានលំនៅដ្ឋាន នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សម្ដេចតេជោ បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យចេញ-ចូល និងធ្វើតេស្ដរហ័សដល់អ្នកមកពីតំបន់ ផ្ទុះជំងឺកូវីដ-១៩ ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិ និត្យការធ្វើដំណើរចេញ-ចូល ភូមិសាស្ត្ររបស់ខ្លួន ជាពិសេសនោះ ត្រូវធ្វើតេស្ដរហ័សដល់អ្នកមកពីតំបន់ផ្ទុះជំងឺកូវីដ-១៩។ ក្នុងសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១...