ភ្នំពេញ: នារសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោកបណ្ឌិត មុឹង មករា ប្រធានក្រុម៨ និងជាប្រធានយុវជនចុះជួយស្រុកជើងព្រៃ បានចាត់តំណាងដែលមានលោក ម៉េង ស្រ៊ុន អនុប្រធានក្រុម៨ និងជាប្រធាន គណៈកម្មការ ជួយគ្រួសារក្រីក្រស្រុកជើងព្រៃ នាំយកគ្រឿងឧបភោគបរិភោគ ចំនួន៦មុខ ប្រគល់ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងនៅតាមគោលដៅបិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពី ពីការបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិសេដាសែនជ័យ និងភូមិតាកែវ ឃុំសេដា ស្រុកតំបែរ ត្រូវបានរដ្ឋបាលខេត្ត ចាប់ពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ តទៅ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋផ្សេងទៀត កុំធ្វើដំណើរទៅភូមិទាំង២នេះ បើគ្នានការចាំបាច់ រហូតដល់មានការជូនដំណឹងជាថ្មី។
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនពាក់ព័ន្ធកាលពីថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០២១ ករណីគ្រឿងញៀន ៣១៣២,២០ក្រាម ។ ការឃាត់ខ្លួននេះ ស្ថិតក្នុងភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។ ជនសង្ស័យទាំងពីរនាក់រួមមាន៖១-ឈ្មោះ ឡេង សម្បត្តិ ហៅ វេង...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០៣នាក់ក្នុងនោះ៖ បុរសជនជាតិខ្មែរ អាយុ ៥០ឆ្នាំ និងប្រពន្ធអាយុ ៥៦ឆ្នាំ រស់នៅស្រុកចំការលើ និងស្ត្រីអាយុ ៦៧ឆ្នាំឆ្នាំ រស់នៅស្រុកកោះសូទិន ក្នុងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានពង្រីកការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជូនដល់កម្លាំងចម្រុះយាមតាមគោលដៅបិតខ្ទប់ចំនួន២០ទីតាំង ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា»។ នេះជាការបរិច្ចាគបន្ថែមទៅលើអំណោយជាង២ពាន់កេស ដែលក្រុមហ៊ុនបានចែកជូនគោលដៅបិទខ្ទប់ជាង១០០ទីតាំង ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីសប្តាហ៍មុន។ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន...
ភ្នំពេញ៖ នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨ និង២០នាទី លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយពីទទួលបានព័ត៌មាន ស្តីពីករណីអគ្គិភ័យឆាបឆេះ ផ្សារត្រាំកក់ ភ្លាមលោកស្នងការ បានបញ្ជាដឹកនាំកម្លាំង នគរបាលការិយាល័យជំនាញ បង្ការពន្លត់ និងសង្គ្រោះអគ្គិភ័យ របស់ស្នងការដ្ឋាន នគរបាលខេត្ត សហការជាមួយកម្លាំង...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកដំណើរការឡើងវិញ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ក្រោយពីផ្អាកមួយរយៈដោយសារជំងឺកូវីដ-១៩ រីករាលដាលខ្លាំង ក្នុងនោះ ក្រសួងក៏ណែនាំដល់ប្រជាពលរដ្ឋ ត្រូវគោរពវិធានការសុខាភិបាលផងដែរ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្រសួងសាធារណការ បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់ពីថ្ងៃទី៦ ឧសភា...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ នឹងដាក់ឱ្យដំណើរការ កម្មវិធីទូរសព្ទ ដៃឆ្លាតវៃមានឈ្មោះថា កម្មវិធីស្វ័យសិក្សា (MoEYS E-Leaming) សម្រាប់សិស្សានុសិស្ស សិក្សាតាមប្រពន្ធអនឡាញ។ តាមរយៈ សេចក្ដីជម្រាបជូន មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត កាលពីថ្ងៃទី៥...
ភ្នំពេញ៖រយៈពេល៥ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៅរាជធានីភ្នំពេញ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ បានចំនួន ១៩៦,០៦៦នាក់ (នារី ១០២,៣៣៨នាក់)។ នេះបើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិ ។ ដោយឡែកក្នុងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន ៤៨,៨៤៨នាក់ ក្នុងនោះមាននារី ២៥,៣៨១នាក់ផងដែរ។តាមផែនការ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី បន្ថែម ៦នាក់ សរុប៧នាក់ ជាករណីពាក់ព័ន្ធនឹង ៣នាក់ វិជ្ជមាន នៅភូមិដកពោធិ៍។