ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន១៨៧នាក់ ដែលជាលទ្ធផល នៃការវិភាគ វត្ថុសំណាក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ៕
ភ្នំពេញ ៖ អាជ្ញាធរខេត្តសៀមរាប បានសម្រេចបិទ (Lockdown) តំបន់មួយចំនួន នៅមុខបរិវេណពេទ្យ បង្អែកខេត្ត និងផ្សារកណ្ដាល ក្រោយរកឃើញបុគ្គលម្នាក់ ឆ្លងជំងឺកូវីដ១៩ នៅភូមមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ បើតាមការប្រកាស របស់រដ្ឋបាលខេត្ត ឈ្មោះ ស៊ាង គឹមសាន ភេទប្រុស អាយុ៤៧ឆ្នាំ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត ក្រុមការងារអន្ដរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃ លើការស្នើសុំបង្កើតភូមិថ្មី របស់រាជធានី-ខេត្តមួយចំនួន។ ក្រុមការងារអន្តរក្រសួងនេះ មានលោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន ។ ក្នុងសេចក្ដីសម្រេច នាពេលថ្មីៗនេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣៩នាក់៖ កម្មករ-កម្មការីនី ចំនួន៣៨នាក់ ធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារី អាយុ០៤ឆ្នាំ ចំនួន០១នាក់ ដែលឆ្លងពីម្តាយវិជ្ជមានកូវីដ-១៩។
ភ្នំពេញ៖ លោក ទៀ សុខា នៅថ្ងៃទី២៩ មេសានេះ បានចាត់ឲ្យក្រុមការងារ ពាំនាំនូវការសួរសុខទុក្ខ និងនាំយកម្ហូបអាហារ សម្ភារៈប្រើប្រាស់មួយចំនួនបន្ថែមទៀត យកទៅឧបត្ថម្ភជូនដល់បុរីទារក និងកុមារជាតិ ស្ថិតនៅផ្លូវឌួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរថា អំណោយទាំងអស់នេះ បានប្រគល់ម្តងរួចមកហើយ កាលពីថ្ងៃទី២២ ខែមេសា...
ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡា កាលពីថ្ងៃទី២៨មេសា បាននាំយកទឹកក្រូច ចំនួន ៨០០កេស ប្រគល់មកឲ្យ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែក ជួយដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ និងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជម្ងឺរាតត្បាតកូវីដ-១៩ ។ លោកនួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ បានថ្លែងអំណរគុណ និងឆ្លើយតបថា ទឹកចិត្តសប្បុរសធម៌...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា កម្ពុជាក្លាយជាប្រទេសឈរនៅលំដាប់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីសិង្ហបុរី ដែលចាក់វ៉ាក់សាំងចំនួនច្រើន ជូនប្រជាពលរដ្ឋរបស់ខ្លួន។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំង ជិត៤លានដូសរួចមកហើយ...
ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានប្រគល់ឱសថបុរាណចិនឈ្មោះ Lianhua Qingwen Capsules ចំនួន៨៨,០០០ប្រអប់ ជូនរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ដ្រ គ្រប់ជ្រុងជ្រាយ និងការសម្របសម្រួល យ៉ាងសកម្មរបស់ស្ថានទូតចិន ប្រចាំកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាលនៅថ្ងៃទី២៩មេសា ។ ជាការឆ្លើយតបលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា...
ភ្នំពេញ៖ លោក ឡៅ ម៉ុងហៃ អ្នកវិភាគសង្គមបានសម្ដែង ការស្វាគមន៍ចំពោះរាជរដ្ឋាភិបាល ដែលបង្កើតតូបលក់ដូរគ្រឿងបរិភោគ (ស្បៀង) នៅតំបន់បិទខ្ទប់ដោយសារកូវីដ-១៩ តែនៅចាំបាច់ត្រូវមានយន្តការ មនុស្សធម៌ផ្គត់ផ្គង់ស្បៀង ដល់អ្នកអត់លុយទិញ ព្រោះសង្គមរៀបចំល្អ គ្រប់គ្រងល្អរៀបចំយន្តការផ្គត់ផ្គង់ និងចែកចាយគ្រឿងបរិភោគ (ស្បៀង) និងគ្រឿងឧបភោគ (របស់របរ) ដែលចាំបាច់បំផុតសម្រាប់ ឲ្យមនុស្សរស់រានមានជីវិតបានត្រៀមទុក ជាស្រេចសម្រាប់គ្រាដែលសង្គមនោះ មានអាសន្នហើយយន្តការទីផ្សារ...
ភ្នំពេញ ៖ យោងតាមគេហទំព័រហ្វេសប៊ុក របស់គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ នៅថ្ងៃទី២៩ ខែមេសានេះ បានបញ្ជាក់ថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ មានអ្នកជំងឺចំនួន១២១នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យ របស់ឲ្យត្រឡប់ទៅផ្ទះ ក្រោយពីទទួលការព្យាបាល ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯង ដាច់ដោយឡែករយៈពេល១៤ ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព ។