ព័ត៌មានជាតិ

អ្នកជំងឺកូវីដ១៩ ជាង១០០នាក់ទៀត នៅមណ្ឌលព្យាបាល កម្រិតស្រាលកោះពេជ្រ បានជាសះស្បើយ

ភ្នំពេញ ៖ យោងតាមគេហទំព័រហ្វេសប៊ុក របស់គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ នៅថ្ងៃទី២៩ ខែមេសានេះ បានបញ្ជាក់ថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ មានអ្នកជំងឺចំនួន១២១នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យ របស់ឲ្យត្រឡប់ទៅផ្ទះ ក្រោយពីទទួលការព្យាបាល ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯង ដាច់ដោយឡែករយៈពេល១៤ ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព ។

To Top