ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ភូមសាស្រ្តរាជធានីភ្នំពេញ ជា«តំបន់ក្រហម» »តំបន់លឿងទុំ» «តំបន់លឿង» ក្នុងអំឡុង ពេលនៃការអនុវត្តវិធានការបិទខ្ទប់ តាមសេចក្ដីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបន្តបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល...
បច្ចុប្បន្នភាព អង្គការសុខភាពពិភពលោក (WHO) រួមទាំងប្រទេស ជាង២០ នៅលើពិភពលោក បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះវិបត្តិ Covid-19 នៅប្រទេសឥណ្ឌា ដែលជាការឆ្លង រាលដាលរលកទី២ និង ជាការឆ្លងរាលដាលដោយវីរុស Covid-19 ចម្លែងខ្លួនថ្មី មានសណ្ឋានប្រហាក់ប្រហែល នឹងវីរុសCovid-19 បម្លែងខ្លួនថ្មី នៅអាហ្រ្វិកខាងត្បូងផង និងមានសណ្ឋាន ប្រហាក់ប្រហែល...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់មិនឱ្យជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ ដែលធ្វើដំណើរមកពី ប្រទេសឥណ្ឌា ចូលក្នុងប្រទេសកម្ពុជាឡើយ ដោយត្រូវចាប់អនុវត្តពី៤៨ម៉ោងក្រោយ។ សូមរំលឹកថា រហូតដល់ពេលនេះ ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ កាន់តែខ្លាំងក្លាឡើង ជាង១៧លាននាក់ និងស្លាប់ជិត២សែននាក់ ជាមួយនឹងអត្រាឆ្លងខ្ទង់រាប់សិបម៉ឺននាក់រាល់ថ្ងៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពី ការបិទខ្ទប់ ភូមិឆ្លុកទ្រូ និងភូមិកំពង់ព្រះ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដែលជាតំបន់មានអ្នកឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ការបិទនេះធ្វើឡើង ក្នុងរយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការទប់ស្កាត់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តផ្អាកដំណើរការអាជីវកម្មផ្សារគគីរ ជាបណ្តោះអាសន្ន ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល គិតចាប់ពីថ្ងៃទី២៧ ខែមេសា រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងរៀបចំឡើថវិញឱ្យបានល្អប្រសើរ នៅទីតាំងលក់ដូរ ក្នុងផ្សារគគីរ។
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយ ជាថវិកា និងសម្ភារៈ ពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ អំណោយដែលគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម បានទទួលនាពេលនេះ មានដូច ជាថវិកា ១.០០០ ដុល្លារ, អង្ក...
ភ្នំពេញ ៖ក្រសួង សុខាភិបាល នៅថ្ងៃទី ២៧មេសានេះបាន ចេញ សេចក្ដី ប្រកាស ព័ត៌មាន បញ្ជាក់ ពីការ រកឃើញអ្នកឆ្លងថ្មី ៥០៨នាក់ទៀត និងជាសះស្បើយ ១២៧នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កម្ពុជា មាន៖ អ្នកឆ្លងសរុប=...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍កម្ពុជា កំពុងជំរុញការសិក្សា លទ្ធភាពទទួលភ្ញៀវ ទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩រួចហើយ ដោយរំពឹងថា នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក ថោង ខុន រដ្ឋមន្ត្រីក្រ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានបំភ្លឺអំពីការលក់ ផ្គត់ផ្គង់ ដឹកជញ្ជូន ចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោ ញចាំបាច់ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រោយពីមានសាធារណជនមួយចំនួន វាយប្រហារ និងបន្ទុចបង្អាក់ សកម្មភាពរបស់ក្រសួង ក្នុងការលក់គ្រឿងឧបភោគ។ យោងតាមសេចក្ដីបំភ្លឺរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយមានការផ្តល់...