ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់បងប្អូនកម្មករកម្មការិនី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឲ្យការបិទខ្ទប់ រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃនេះ ឆាប់បានបើកឡើងវិញ។ នេះជាការអំពាវនាវ របស់លោក ឃួង ស្រេង ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយ...
ភ្នំពេញ៖ នៅម៉ោងប្រមាណ ៥:៤០ ល្ងាចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញ ទៅដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព តាមយន្តហោះពិសេសកម្ពុជា។ នៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ ស្អែកនេះ សម្តេចតេជោនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសមួយថ្ងៃពេញ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងជាង ១២រសៀល លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រ ពេទ្យ១គ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង កំពុងឈឺពោះសម្រាលកូន ឲ្យទាន់ពេលវេលាន មកកំពង់ផែរខេត្តព្រះសីហនុ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ ចេញព្រះរាជក្រឹត្យដកហូតស័ក្ដិ និងបណ្ដេញ ឧត្តមសេនីយ៍ទោ ស៊ុ ពៅ ចេញពីក្របខ័ណ្ឌកងទ័ព ក្រោយពាក់ព័ន្ធការរត់ពន្ធមនុស្ស ពីខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញ ។ យោងតាមព្រះរាជក្រឹត្យ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ចេញកម្លាំងទ័ព តាមការស្នើសុំរបស់ រដ្ឋបាលខេត្តព្រះសីហនុ ក្នុងគ្រាដែលខេត្ត ត្រូវធ្វើការបិទខ្ទប់ ចាប់ពីម៉ោងសូន្យថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១...
ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានឲ្យដឹងថា គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ រួមទាំង ភ្នាក់ងារ (agents) និងសេវាធនាគារហិរញ្ញវត្ថុផ្សេងទៀត រួមមាន ៖ ម៉ាស៊ីនដក ប្រាក់ និងដាក់ប្រាក់ស្វ័យប្រវត្តិ នៅដំណើរការជាធម្មតាក្នុងប្រទេសកម្ពុជា។ តាមសេចក្ដីជូនដំណឹងរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា នាថ្ងៃទី២៣...
ភ្នំពេញ ៖ រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសេចក្ដីសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្នក្នុងបុរីរស្មីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីសម្រេច ផ្អាកលក់ដូរបណ្ដោះអាសន្ន នៅផ្សារ ត្រែងត្រយឹង និងផ្នែកមួយចំនួន នៃតូបលក់បន្លែ ផ្សារត្រពាំងក្រឡឹង ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានឈ្មោះ អូត សុខា ភេទស្រី អាយុ៣៦ឆ្នាំ និងឈ្មោះ គីម សុផាក ភេទប្រុស៥៧ឆ្នាំ មានវិជ្ជមានជំងឺកូវីដ-១៩...
ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង យុតិ្តធម៌ បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម មិនអនុញ្ញាតឱ្យទៅផ្សារ និងមិនចែកប័ណ្ណទៅផ្សារផងដែរ ។ ថ្មីៗ នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរ កំណត់តំបន់ដែលមានការឆ្លង រាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ នៅក្នុងទីតាំងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ជា...
ភ្នំពេញ ៖ លោកជិន ម៉ាលីន អនុប្រធាន និង ជាអ្នកនាំពាក្យគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានចាត់ទុកថា របាយការណ៍ របស់អង្គការអ្នកកាសែត គ្មានព្រំដែន (Reporters Without Borders) គឺជារឿងដដែល ក្រោយពីចេញផ្សាយថា រាជរដ្ឋាភិបាល កម្ពុជា យក វិបត្តិ ជំងឺ...