ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជន កម្ពុជា បាន ល់កឡើងថា នៅក្នុងកាលៈទេសៈនេះ គឺ ត្រូវការយ៉ាងចាំបាច់បំផុត ពីប្រជាពលរដ្ឋ ដើម្បីកម្ចាត់មេរោគCOVID-19 តាមរយៈអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល និងគោរព តាមបំរាមគោចរនានា របស់រាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន...
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការណែនាំដល់ ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដែលត្រូវផ្អាកសកម្មភាពអាជីវកម្ម ក្នុងអំឡុង ពេលបិទខ្ទប់ភូមិសាស្ដ្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ត្រូវបើកប្រាក់ឈ្នួល ដើមខែមេសា...
ភ្នំពេញ៖ ថ្វីបើនៅពេលនេះ យើងកំពុងតែមានបញ្ហាប្រឈមក្តី តែពិធីបុណ្យចូលឆ្នាំខ្មែរ នៅតែជាពេលសប្បាយ ជាពេលនៃការអបអរ និងផ្តល់ក្តីសង្ឃឹមសម្រាប់អនាគតដដែល។ នៅឆ្នាំនេះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានចូលរួមជាមួយមិត្តម្នាក់ គឺកញ្ញា កេសរ មកពីក្រុមតន្រ្តី SmallWorld SmallBand និងក្រុមសិល្បករ ភ្លើងគប់ Plerng Kob...
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចបិទផ្សារចំនួន ៤កន្លែង ជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង សូន្យនាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ...
ភ្នំពេញ៖ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តសេចក្តីសម្រេចលេខ ៤៩ និងសេចក្តីសម្រេចលេខ ៥០ របស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងជាអតិបរមា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចណែនាំ ពីវិធានការលម្អិតដើម្បីរឹតបន្តឹង ការអនុវត្តសេចក្តីសម្រេចស្តីពី ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ។ យោងតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៩ មេសានេះ...
ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦២៤នាក់ទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់ និងមានជាសះស្បើយចំនួន៤៨នាក់ ។ ក្នុងនោះ ឆ្លងច្រើនជាងគេភ្នំពេញ មានចំនួន៤៦៥នាក់ ព្រះសីហនុ១៤៤នាក់ តាកែវ១០នាក់ ស្វាយរៀង៣នាក់ កំពង់ចាមម្នាក់ និងពោធិ័សាត់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ៧០១៣នាក់...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទទី១៩ ខែមេសា ឆ្នាំ២០២១ បានអរគុណ ដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញ ភារកិច្ចអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់រាជធានីភ្នំពេញ ទោះជាមេឃកំពុងតែភ្លៀង យ៉ាងណាក៏ដោយ ៕
ភ្នំពេញ ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា មានអ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំង នៅក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលមានទីតាំងស្ថិតនៅគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ទីតាំងខាងលើនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញាដូចជា៖...
ភ្នំពេញ ៖ រដ្ឋបាលស្រុកព្រៃកប្បាស នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងថា មានប្រជាជនចំនួន ២ឃុំ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះ ឃុំព្រៃកប្បាស និងឃុំស្នោ ។ ដោយឡែក ប្រជាជនរស់នៅភូមិស្នោ ឃុំស្នោ កំពុងទទួលរងនូវការឆ្លង ជាច្រើននាក់ មានរហូតដល់...
ភ្នំពេញ ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា រកឃើញអ្នកកើត ជំងឺកូវីដ១៩ម្នាក់ ជាបុគ្គលិកខាងផ្នែក ម៉ាស៊ីនត្រជាក់ អគារវិមានកាណាឌីយ៉ា ផ្លូវមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ជាមួយគ្នានោះ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងបុគ្គលិកធ្វើការ នៅទីតាំងអគារខាងលើនេះ ចាប់ពីថ្ងៃទី៥...