ភ្នំពេញ៖ ព្រៃលិចទឹកនៅតំបន់២ និងតំបន់៣ ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ខេត្តបាត់ដំបង រាប់ពាន់ហិកតា បានរងការកាប់បំផ្លាញឥតឈប់ឈរ ទាំងរដូវប្រាំង និងរដូវវស្សា ពីសំណាក់ជនខិលខូច ។ ក្រោយពីមានបទបញ្ជា ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឱ្យធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះជនខិលខូចមួយចំនួន ដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដី នៅតាមបឹងទន្លេសាប...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងនៅព្រឹកថ្ងៃនេះថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន៣២នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោត យកឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់។ ភ្លាមៗស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តស្រះកែវ ប្រទេសថៃ ក៏បានចុះទៅអន្តរាគមន៍ ជាមួយអាជ្ញាធរ ថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើ...
ភ្នំពេញ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់បាន និងបណ្តារដ្ឋមន្រ្តីពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាននឹងកំពុង ស្ថិតនៅខេត្តកំពង់ឆ្នាំង ជាទីដែលមានករណីកាប់ទន្ទា្រន ឈូសឆាយដីព្រៃលិចទឹក គោលបំណង ដើម្បីបើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ចលនាកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក នៅតំបន់ទន្លេសាប។...
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារំលែកព្រះមរណទុក្ខ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ។ ក្នុងនោះសម្តេចបានលើកពីវីរៈភាព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រថា ការយាងសោយព្រះទិវង្គតរបស់សម្ដេចក្រុមព្រះ មិនត្រឹមតែជាការបាត់បង់...
ភ្នំពេញ ៖ ក្រោយមានបទបញ្ជាក្តៅៗពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្រុមមន្រ្តីជាន់ខ្ពស់របស់កម្ពុជានៅព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានបើកកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប។ កិច្ចប្រជុំបន្ទាន់នេះ ដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់។ នេះបើយោងតាមបណ្តាញហ្វេសប៊ុកលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា...
ភ្នំពេញ ៖ គណបក្សហ៊្វុនស៊ិនប៉ិចនាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសថា ព្រះសព សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កម្ពុជា និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នឹងត្រូវយាងដង្ហែមកកាន់កម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញា្ញណក្ខ័ន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។នេះបើតាមហ្វេសប៊ុក Royal du Cambodge ។ ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា សម្តេចក្រុមព្រះ គឺជាអតីតនាយករដ្ឋមន្រ្តី អតីតព្រះប្រធានរដ្ឋសភាជាតិ និងជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...
ភ្នំពេញ ៖ ក្នុងសារថ្វាយសាររំលែកព្រះមរណទុក្ខ ជូនព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ចំពោះមរណភាពរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា ការបាត់បង់ សម្តេចក្រុម គឺជាការបាត់បង់ឥស្សរជនព្រះរាជវង្សដ៏ល្អឆ្នើមមួយអង្គ៕
ភ្នំពេញ៖នៅថ្ងៃទី ២៦ ខែវិច្ឆិកា វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន “ដៃគូអាហ្វ្រិក” ឆ្នាំ ២០២១ បានបើកធ្វើតាមអនឡាញ លោក Huang Kunming សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោក Huang Kunming បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រាស្រ័យទាក់ទងគ្នារវាងប្រព័ន្ធសាព័ត៌មានចិននិងអាហ្វ្រិកមានកាន់តែច្រើន ភាគីទាំងពីររួមគ្នាផ្សពផ្សាយសច្ចធម៌ និងជំរុញការតភ្ជាប់ដួងចិត្តប្រជាជន។ ទិដ្ឋភាពដ៏រស់រវើកនិងរឿងរ៉ាវគួរឱ្យរំភើបស្តីពីមេត្រីភាពរវាងចិននិងអាហ្វ្រិកត្រូវបានផ្សព្វផ្សាយយ៉ាងច្រើន។ កិច្ចប្រជុំពេញអង្គលើកទី...