ព័ត៌មានជាតិ

លោក ជា សុផារ៉ា និងបណ្តាមន្រ្តី​ជាន់ខ្ពស់ផ្សេងទៀត កំពុងនៅកំពង់ឆ្នាំង បើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់កាប់ទន្រ្ទាន ឈូសឆាយដី​ព្រៃលិចទឹក

ភ្នំពេញ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់បាន និងបណ្តារដ្ឋមន្រ្តីពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាននឹងកំពុង ស្ថិតនៅខេត្តកំពង់ឆ្នាំង ជាទីដែលមានករណីកាប់ទន្ទា្រន ឈូសឆាយដីព្រៃលិចទឹក គោលបំណង ដើម្បីបើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ចលនាកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក នៅតំបន់ទន្លេសាប។

ការចុះទៅនេះ ដោយទទួលបានបទបញ្ជាផ្ទាល់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។

ផ្ទាំងពាណិជ្ជកម្ម

តាមរយៈសារសំឡេងនាថ្ងៃ២៨ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិ អ្នកកាប់ដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ។ សម្ដេចតេជោ ប្រកាសថា ក្រោយទទួលរបាយការណ៍ ពីរាជបណ្ឌិត្យសភាកម្ពុជា គឺរកឃើញថា អតីតអភិបាលខេត្តកំពង់ឆ្នាំងមួយរូប បានកាប់បំផ្លាញយកដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ជាង២ពាន់ហិកតា។

សម្ដេចតេជោ ក៏បានណែនាំដល់អភិបាលខេត្ត ជុំវិញបឹងទន្លេសាប ត្រូវធ្វើការជាមួយអ្នកពាក់ព័ន្ធខាងលើនេះ ឲ្យបានត្រឹមត្រូវបំផុត៕

To Top