ភ្នំពេញ៖ យុវជនកំហូច និង សង្ស័យម្នាក់ នាថ្ងៃសុក្រទី ៧ ខែ មករា ឆ្នាំ ២០២២ នេះ ត្រូវបានចាប់ និង ឃុំខ្លួន ដោយសាលាដំបូងខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធ នឹងការលួចចូលនៅក្នុងបន្ទប់នារី គ្រោះម្នាក់ ដើម្បីចាប់រំលោភសេពសេពសន្ថវ: ក៏ប៉ុន្តែ ត្រូវបាននាងដឹងខ្លួនទាន់ ហើយក៏ស្រែក ផ្អើលដល់អ្នកជិតខាង ទើបអ្នកជិតខាង នាំគ្នា ដេញតាមជនសង្ស័យ ហើយចាប់បានទាំងយប់ រួច ប្រគល់ខ្លួនឱ្យទៅ សមត្ថកិច្ចនគរបាល ដើម្បីចាត់ការតាមច្បាប់។
ករណីប៉ុនប៉ងរំលោភសេពសន្ថវ:នេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១២ យប់ ឈានចូល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ នៅចំណុចបន្ទប់របស់ជនរងគ្រោះ ដែលមានទីតាំងស្ថិតនៅ ក្រុមទី១ ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត បានអោយដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ សុន វិសាល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ចំណែកឯ ជនរងគ្រោះ មានអាយុ ២២ឆ្នាំ ភេទស្រី មួយខរបរ កម្មការីរោងចក្រ មានទីលំនៅភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង។
ជនត្រូវចោទត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: ប៉ុនប៉ងរំលោភសេពសន្ថវ: តាមបញ្ញត្តិមាត្រា ២៧ និង ២៣៩ នៃ ក្រមព្រហ្មទណ្ឌ និង អាច ប្រឈមនឹងការ ជាប់ក្នុងពន្ធធនាគារ រហូតដល់៥ឆ្នាំ ប្រសិនបើ តុលាការរកឃើញពីពិរុទ្ធភាព៕
ដោយ រស្មី អាកាស