ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ស្អែកនេះ។
សន្និសីទនេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈ នូវយន្ដការប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្រ្តរបស់កម្ពុជា និងផ្សព្វផ្សាយ ពីសមិទ្ធផល ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែង បំពេញការងារសម្រេចបាន ក្នុងកិច្ចរក្សាបានជំនឿទុកចិត្ត ចូលរួមនិងគាំទ្រ ទាំងស្រុង លើការដឹកនាំរបស់រាជរដ្ឋាភិបាល ៕