ព័ត៌មានជាតិ

វ៉ាក់សាំង ៥លានដូស ជាជំនួយរបស់ចិន បានដឹកមកដល់កម្ពុជា ជាបណ្តើរៗហើយ

ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥លានដូសជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនដែលជាជំហានដំបូង ចាប់ផ្ដើមដឹកមកឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាបណ្តើរៗហើយ នៅថ្ងៃ២៩-៣០មីនា ។ ក្នុងនោះ ដឹកមកថ្ងៃនេះ១ជើង និងថ្ងៃ៣០មីនា ២ជើងទៀត ។

សម្រាប់ការដឹកមកកម្ពុជា នាព្រឹកថ្ងៃ២៩ មីនា នេះ មានជាង១,៥លានដូស ។ នេះបើតាមលោកស្រី យក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាលដែលអញ្ជើញទៅទទួលនៅព្រលានយន្តហោះ ៕

សូមបញ្ជាក់ថា ក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីថ្ងៃ១៨ មីនា កន្លងមក លោកប្រធានាធិបតីចិនបានសន្យាផ្តល់វ៉ាក់សាំង២០លានដូសទៀតដល់កម្ពុជា ក្រោយបានជួយនាពេលកន្លងមក៕

To Top