ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តន៍មកដល់មាតុប្រទេសវិញហើយ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានយាងនិវត្តន៍មកដល់មាតុប្រទេសវិញហើយ ក្រោយព្រះអង្គទាំងទ្វេ ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។

ក្នុងព្រះរាជដំណើរយាងមកវិញរបស់ព្រះអង្គទាំងទ្វេនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្រុមមន្រ្តីកំពូលរបស់កម្ពុជាជាច្រើនរូប ក៏បានអញ្ជើញទទួលព្រះរាជដំណើរផងដែរ ៕

To Top