ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ចំនួន៣នាក់ នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០០ និង៥០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ។ នេះបើតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋានគរបាលជាតិ។
ក្មេងទំនើងទាំង៣នាក់នោះ ៖ ១- ឈ្មោះ វន វីរៈ ភេទ ប្រុស, ២-ឈ្មោះ សួន ណារ៉េត ភេទ ប្រុស, ៣- ឈ្មោះ គន្ធា ចាន់ថេណា ភេទ ប្រុស ។

ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងឲ្យអាណាព្យាបាលយកទៅអប់រំបន្ត ក៏បានអនុញ្ញាតឲ្យក្មេងទំនើង និងប្រគល់ម៉ូតូឲ្យត្រឡប់ទៅផ្ទះវិញ ៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																											 
								 
																											 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									