ភ្នំពេញ ៖ ដើម្បីកុំឲ្យមានការភាន់ច្រឡំ ឬយកតម្លៃមិនប្រក្រតី ពីការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានបញ្ជាក់យ៉ាងច្បាស់ៗ អំពីតម្លៃនិងសុពលភាព សម្រាប់ប្រជាពលរដ្ឋ ដែលមានអាស័យដ្ឋាន ស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ។
តម្លៃទាំងនោះរួមមាន៖
–តម្លៃធ្វើប័ណ្ណព្រំដែនថ្មី ២០,០០០រៀល
-តម្លៃការបន្តធ្វើសៀវភៅប័ណ្ណព្រំដែន ២០,០០០រៀល
-តម្លៃបន្តធ្វើប័ណ្ណព្រំដែន ១០,០០០រៀល
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានផ្ដាំថា កុំប្រើប្រាស់សេវារត់ការ ត្រូវទៅផ្ទាល់ដែលមានទីតាំង ការិយាល័យច្រកចេញចូលតែមួយក្រុងប៉ោយប៉ែត ឬអង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ៕