ព័ត៌មានជាតិ

សម្តេចតេជោ៖ ចុងឆ្នាំនេះ លោក ចូ បៃឌិន អាចនឹងមកកម្ពុជា ដោយសារកម្ពុជា ជាប្រធានអាស៊ាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងចេញពីទឹកដីសហរដ្ឋអាមេរិកមកថា លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក អាចនឹងមានលទ្ធភាពមកកម្ពុជា នៅចុងឆ្នាំនេះ ដោយសារកម្ពុជាធ្វើជាប្រធានអាស៊ាន។

សម្តេចតេជោ បានថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយសហគមន៍ខ្មែរនៅអាមេរិក នាយប់ថ្ងៃ១២ ឧសភាថា «ខ្ញុំមកអាមេរិកនេះ មិនមែនតំណាងត្រឹមតែ គ្រួសារត្រកូលហ៊ុននោះទេ តែតំណាងឲ្យកម្ពុជា ។ ពេលដែលចុះពីយន្តហោះកងទ័ពអាមេរិក ត្រូវកាន់ទង់ជាតិពីរ គឺទង់អាមេរិកមួយ និងកម្ពុជាមួយ។ ចំណុចនេះ ត្រូវយល់ឲ្យច្បាស់ ព្រោះថា បើខ្ញុំមកឯកជន អាមេរិកមិនដាក់អង្គរក្សការពារអីចឹងទេ! បើខ្ញុំទៅអង្គការសហប្រជាជាតិ ក៏អាមេរិកទទួលបន្ទុកការពារ ដែរហើយមែនជារឿង… ពីព្រោះអាមេរិកក៏ខ្លាចសុវត្ថិភាពរបស់ភ្លៀវបរទេស ដែលមកស្នាក់នៅអាមេរិក»។

សម្តេចក៏បានលើកឡើងថា នៅពេលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូប៉ាម៉ា មកស្រុកខ្មែរកន្លងមក សម្តេចក៏បានរៀបចំវិធានការការពារផងដែរ។ នាយករដ្ឋមន្ត្រីជប៉ុន នាយករដ្ឋមន្ត្រីចិន កូរ៉េ ឥណ្ឌា អូស្រាលី…ការពារទាំងអស់។

សម្តេចលើកឡើងថា «ចុងឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ហើយនឹងមានជំនួបអាស៊ាន-អាមេរិក ធម្មតា ។ នេះជាខួបលើកទី៤៥ ដែលជំនួបពិសេស ហើយឆ្នាំនេះ អាចជាលទ្ធភាពប្រធានាធិបតី ចូ បៃឌិនទៅកម្ពុជា»។

សម្តេចថា កាលពីកម្ពុជាធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ានឆ្នាំ២០១២ លោក អូប៉ាម៉ា អតីតប្រធានាធិបតីអាមេរិកក៏បានមកដែរ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top