ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានចាត់តាំងឲ្យលោក ឌួង អេលីត នាយកពិធីការសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកគ្រឿង ឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យ ២០លានរៀល ជូនកញ្ញា សុវត្ថិឌី ធារិកា និងក្រុមគ្រួសារ ចំពោះមរណភាពឪពុក-អ្នកម្តាយ កាលពីម៉ោង៣រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ។

នៅក្នុងមរណៈទុក្ខនេះ លោក ឌួង អេលីត បានអានសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ។
គ្រឿងឧបភោគបរិភោគ និងបច្ច័យរួមមាន ៖ អង្ករ ១០០គីឡូក្រាម មី៥កេស ត្រីខ៥០កំប៉ុង ទឹកក្រូច៥កេស និងថវិកា២០លានរៀល៕

