ព័ត៌មានជាតិ

ការដាក់សម្ភោធផលិតផលថ្មី ទឹករំអិល NUMBER ONE ក្លិនចេក និង ក្លិនត្រសក់

 ដើម្បីបំពេញតម្រូវការរបស់ទីផ្សារ​ និងឆ្លើយតបទៅនឹងបញ្ហាដែលកើតមានឡើងចំពោះក្រុមអតិថជនគោលដៅ អង្គការ ភី អេស អាយ កម្ពុជា បានខិតខំស្វែងរកផលិតផលថ្មីៗដែលផ្តល់នូវជម្រើសល្អៗ និងអត្ថប្រយោជន៏ឲកាន់តែច្រើនដល់អ្នកប្រើប្រាស់ប្រកបដោយ គុណភាព និងសុវត្ថិភាព ជាពិសេសបញ្ហាដែលនាំឲរំខាននៅពេលរួមភេទ ដូចជាក្រហាយ ស្ងួត និងឈឺចាប់លើប្រដាប់បន្តពូជ ដែលជាកត្តាធ្វើអោយប៉ះពាល់ដល់ការទំនាក់ទំនងរវាងដៃគូស្នេហា ​ មិនថាចំពោះ  បុរសៗ ស្រ្តីៗ ឬក្រុមបុរសៗដែលស្រលាញ់បុរសភេទដូចគ្នានោះទេ។

ថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំខាល ចត្ថាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២​ អង្គការ PSI/CAMBODIA បានប្រារព្ធពីធីដាក់សម្ភោធជាផ្លូវការនូវ ផលិតផលថ្មីមួយបន្ថែមទៀតក្នុងចំណោមផលិតផលរបស់ខ្លួនដែលមានស្រាប់មកចែកចាយនៅក្នុងទីផ្សាររបស់ព្រះរាជាណាចក្រកម្ពុជា។​ ផលិតផលថ្មីនោះគឺ ទឹករំអិល NUMBER ONE  ក្លិនចេក និង ក្លិនត្រសក់។ ​

ទឹករំអិល NUMBER ONEជាខ្សែស្រឡាយផលិតផលជាមួយនឹងស្រោមអនាម័យ NUMBER ONE ដែលមានឈ្មោះ ល្បី​ និងមានទំនុកចិត្តពីអ្នកប្រើប្រាស់យូរឆ្នាំមកហើយ។ ​​ ទឹករំអិល NUMBER ONEមានរាងជាដបទីបតូចស្អាតចំណុះ​៥០​ មីលីលីត្រ (50 ml) ទឹកពណ៌សស្រស់ថ្លា​ គ្មានសារធាតុកាត់ និងរមាស់ ក្លិនមានពីរជម្រើស​ គឺក្លិនចេក និងក្លិនត្រសក់ ក្រអូបប្រហើរឈ្ងុយជាទីចាប់អាម្មណ៏ ទាក់ទាញ ងាយស្រួលប្រើប្រាស់ ហើយអាចដាក់តាមខ្លួន ឬដាក់តាមកាបូបតូចៗក៏បាន ពេលទៅដំណើរកម្សាន្តផ្សេងៗ។

ទឹករំអិល NUMBER ONEមានមុខងារសំខាន់បំផុតជួយសម្រួលនៅពេលរួមភេទ ជាពិសេសសម្រាប់ស្ត្រីៗដែលមានបញ្ហាទ្វារមាសស្ងួត គ្មានទឹករំអិល ឈឺក្រហាយប្រដាប់បន្តពូជ នៅពេលរួមភេទ និង​សម្រាប់បុរសៗដែលសកម្មរួមភេទ ​ក៏ដូចជា​បុរសៗដែលស្រលាញ់ភេទដូចគ្នា ដែលត្រូវការទឹករំអិលបន្ថែមដើម្បីជួយសំរួល។

ទឹករំអិល NUMBER ONE  ពិតជាអាចបង្កើនភាពងាយស្រួលក្នុងពេលរួមភេទ ហើយមានអត្ថប្រយោជន៍ខ្លាំងដល់ការបង្កើនភាពរ៉ូមែនទិច ភាពផ្អែមល្ហែម ស្និតស្នាល ឈានដល់ចំណុចកំពូល និងអាចជួយបន្ថែមនូវរសជាតិស្នេហាដល់ខាងដៃគូទាំងសងខាង ដោយមិនអោយរលាក ឬក្រហាយ និងឈឺចាប់នៅពេលរួមភេទឡើយ។

ការ​ប្រើ​ទឹក​រំអិល​ NUMBER ONE មិន​ត្រឹម​តែ​ផ្តល់​ភាពស្រណុក​សុខ​ស្រួល​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ជួយ​កាត់​បន្ថយ​ការឆាប់ស្ងួត ក្រហាយឈឺចាប់ ឬការដាច់រលាត់នៅពេលរួមភេទ​ដែល​អាច​កើត​មាន​ឡើងបាន​​ថែម​ទៀតផង។ ដូចនេះ យើងសូមណែនាំពីគុណសម្បតិ្ត និងអត្ថប្រយោជន៍ខ្លះៗបន្ថែមទៀតពីទឹករំអិល NUMBER ONE ។

ទឹករំអិល ​NUMBER ONEមានពីរជម្រើសតាមការចូលចិត្ត ក្លិនធម្មជាតិពិតៗ ដែលផ្សំពីផ្លែឈើធម្មជាតិស្រស់ៗ ត្រជាក់ស្រួលមិនរំខាន ជួយផ្តល់សំណើមខ្ពស់ រអិលស្រួលអាចកាត់បន្ថយការឈឺចាប់នៅពេលរួមភេទ។ លើសពីនេះទឹករំអិល NUMBER ONE អាចលាបផ្ទៃមុខឲមានសំណើម មិនធ្វើឱ្យរមាស់​ដល់ស្បែក ឬបណ្តាលឱ្យប៉ះពាល់ដល់សុខភាពនោះឡើយ និងអាចលាបកែងជើងបែកប្រេះបានទៀតផង។

ទឹករំអិល NUMBER ONE ក្លិនចេក និង ក្លិនត្រសក់មានក្លិនប្រហើរឈ្ងុញ សំខាន់ក្លិនមិនជាប់យូរ មានគុណភាព សុវត្ថិភាពខ្ពស់ ជាទីទុកចិត្ត ផលិតតាមស្តង់ដាអន្តរជាតិ ពីរោងចក្រនៅប្រទេសថៃ​​ ចុះបញ្ជិការត្រឹមត្រូវស្របច្បាប់ ទទួលស្គាល់ដោយ​​ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមុននឹងនាំចូលមក។

ទឹករំអិល ​NUMBER ONE ត្រូវបាននាំចូលនិងចែកចាយដោយ អង្គការ PSI/CAMBODIA  ឆ្លងកាត់ការធ្វើតេស្តបញ្ជាក់ពីគុណភាពយ៉ាងត្រឹមត្រូវនៅមន្ទីរពិសោធន៍ក្រៅប្រទេស​​ និងមានកាលបរិច្ឆេទប្រើប្រាស់បានរហូតដល់ ៣​ ឆ្នាំ​ទើបផុតកំណត់។ រកទិញទឹករំអិល NUMBER ONE នៅតាមម៉ាត ផ្សារទំនើប និង ឳសថស្ថានទូទាំងប្រទេស ឬឆាតចូលក្នុង FACEBOOK PAGE NUMBER ONE ដើម្បីបញ្ជាទិញ ធានារក្សារការសំងាត់ជូន វេចខ្ចប់បិទជិតល្អបានត្រឹមត្រូវ៕

To Top